adverise with khmeread  89116811 a9a575bc 98a0 43a6 bac2 330abf04d6c3

កៅអី Harry Potter បាន​លក់​ជិត ៤០​ម៉ឺន​ដុល្លារ​ក្នុងការ​ដេញថ្លៃ​

    ​កៅអី​មួយ​ដែល​អ្នកនិពន្ធ​រឿង​លោកស្រី JK Rowling បាន​អង្គុយ​ពេល​គាត់​និពន្ធ​សៀវភៅ​រឿង Harry Potter ២​ភាគ​ដំបូង​បាន​លក់​ក្នុងការ​ដេញថ្លៃ​នៅ​ទីក្រុង New York បាន​រហូត​ទៅដល់​ជិត​៤០​ម៉ឺន​ដុល្លារ​។​

​    ​កៅអី​តាំងពី​ទសវត្សរ៍ ១៩៣០ នេះ​គឺជា​កៅអី​អត់​គូ​មួយ​ក្នុងចំណោម​កៅអី​អត់​គូ​ចំនួន ៤ ដែល​អ្នកនិពន្ធ​សញ្ជាតិ​អង់គ្លេស​រូបនេះ​រើស​យកមក​ដោយ​ឥតគិតថ្លៃ​ពី​ទីក្រុង Edinburgh ប្រទេស​ស្កុ​តឡែ​ន មុនពេល​គាត់​មានឈ្មោះ​ល្បីល្បាញ​។

​    ​លោកស្រី Rowling ដើមឡើយ​បានដាក់​ដេញថ្លៃ​កៅអី​នេះ​ដើម្បី​ជា​ប្រយោជន៍​សប្បុរសធម៌​របស់គាត់​ក្នុង​ឆ្នាំ​២០០២​។​

​    ​គាត់​បាន​លាប​ពណ៌​ដោយផ្ទាល់​ដៃ​លើ​កៅអី​នោះ ដែល​ម្ចាស់​កម្មវិធី​លក់​ថ្លៃ​លោក James Gannon បាន​និយាយថា​ធ្វើ​ឲ្យ​កៅ​មានតម្លៃ​។​

​    ​វា​មាន​លក្ខណៈពិសេស​ត្រង់​មាន​ឃ្លា​មួយ​ថា "​អូ​, អ្នក​ប្រហែលជា​មើលមិនឃើញ​ខ្ញុំ (​កៅអី​) ស្អាត​ទេ ប៉ុន្ដែ​កុំ​វិនិឆ្ឆ័យ​ខ្ញុំ​តែ​សំបក​ក្រៅ​" និង​មួយ​ឃ្លា​ទៀតថា "​ខ្ញុំ​បាន​សរសេរ​រឿង Harry Potter ពេល​កំពុង​អង្គុយ​លើ​កៅអី​មួយ​នេះ​"​។​

​    ​លិខិត​មួយ​របស់​លោកស្រី Rowling ក៏បាន​ដាក់លក់​ដែរ​។ ម្ចាស់​កៅអី​ថ្មី​បាន​ទៅលើ​មនុស្ស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​៕​

adverise with khmeread
ប្រភព៖ BBC

អ្នកនឹងចូលចិត្ត

មតិយោបល់