ដាយណូស័រពីរក្បាលប្រយុទ្ធគ្នារហូតដល់ងាប់កាលពី៦៧លានឆ្នាំមុន ឥឡូវត្រូវគេរកឃើញគ្រោងឆ្អឹងវាទាំងពីរនិងដាក់បង្ហាញជាសាធារណៈលើកដំបូង

គ្រោងឆ្អឹងដាយណូស័រពូជ Tyrannosaurus rex ឬ T-Rex ដំបូងបង្អស់របស់ពិភពលោក ដែលត្រូវបានរកឃើញបន្ទាប់ពីវាបានដួលងាប់ពេលកំពុងប្រយុទ្ធនឹងពូជដាយណូស័រ Triceratops គឺត្រូវបានបង្ហាញជាសាធារណៈហើយ។

សត្វស៊ីសាច់ជាអាហារយក្ស ដែលងាប់កាលពី ៦៧ លានឆ្នាំមុនទាំងនេះ ត្រូវបានថែរក្សារួមគ្នាបានយ៉ាងល្អក្នុងដីល្បាប់នៅរដ្ឋម៉ុនតាណារបស់អាមេរិក។

រូបរាងសាកសព ស្នាមលើស្បែក និងរបួស រួមទាំងធ្មេញរបស់ដាយណូស័រ T-Rex ដែលជាប់នៅក្នុងខ្លួនរបស់ដាយណូស័រ Triceratops នៅតែអាចមើលឃើញបន្ទាប់ពីរយៈពេលរាប់សិបលានឆ្នាំ។

ពួកវាត្រូវបានរកឃើញនៅរដ្ឋម៉ុនតាណា សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៦ ប៉ុន្តែមានមនុស្សតិចណាស់បានឃើញពួកវាតាំងពីពេលនោះមក។

គេត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីទាញយកគ្រោងឆ្អឹងទម្ងន់សរុប១៤តោន និងរៀបចំការលក់គ្រោងឆ្អឹងពួកវាដោយអង្គការសារមន្ទីរវិទ្យាសាស្ត្រធម្មជាតិ North Carolina ក្នុងតម្លៃមួយដែលគេមិនបញ្ចេញឱ្យដឹង។

ប្រធានផ្នែកសិក្សាទៅលើសត្វបុរប្រវត្តិលោកវេជ្ជបណ្ឌិត Lindsay Zanno បាននិយាយថា "ការរក្សារទុកនេះគឺមានលក្ខណៈអស្ចារ្យ ហើយយើងគ្រោងនឹងប្រើរាល់ការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាដែលមាន ដើម្បីបង្ហាញព័ត៌មានថ្មីស្តីពីជីវវិទ្យារបស់ T-Rex និង Triceratops។ ផូស៊ីលនេះនឹងផ្លាស់ប្តូរជារៀងរហូតនូវទស្សនៈរបស់យើងចំពោះដាយណូស័រដ៏ពេញនិយមបំផុតទាំងពីររបស់ពិភពលោក"៕ 

adverise with khmeread