adverise with khmeread Lolll

មាន​ប្រផ្នូល​អាក្រក់ មុនពេល​ធ្លាក់​ពីលើ​ក្របី​តួឯក​ស្រី​ថតរូប​ចេញ​ដៃ​បី​ (​មាន​វីដេអូ​)

      ខ្មែរ​រីដ​បានចេញ​ផ្សាយ​រួចហើយ​ស្តីពី​តារា​សម្តែង​ប្រុស​ស្រី នៅ​ប៉ុស្តិ៍​លេខ​៨​ថៃ​ត្រូវបាន​រងគ្រោះថ្នាក់ ខណៈពេល​កំពុង​សម្តែង​ក្នុង​រឿង​ម៉ែ​ណាត​(​ថត​ថ្មី​) ដែល​ត្រូវ​ក្របី​ស្ទុះ​រត់​បណ្តាល​ឲ្យ​ពួកគេ​ធ្លាក់​ពីលើ​ខ្នង​ក្របី​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ចូល​ពេទ្យ ។

     យោងតាម​រូបភាព​ដែល​ពួកគេ​បាន​បង្ហោះ​តាមរយៈ​បណ្តាញ​សង្គម នា​ថ្ងៃទី​៧​មេសា​នេះ​បានបង្ហាញ​ឱ្យដឹងថា  នៅពេល​នាង​កំពុង​ថត​រឿង​"​ម៉ែ​ណាត​"​ថ្មី គេ​សង្កេតឃើញ​ដៃស្តាំ​របស់​នាង​ដុះ​ដៃ​ព្រែក​ចេញ​មួយទៀត ពោលគឺ​មាន​ដៃ​រហូតដល់​៣ ។

     បន្ទាប់ពី​ថត​ឈុត​នេះ​រួចហើយ នាង​និង​តួឯក​ប្រុស​បាន​ថត​ឈុត​ស្នេហា​រួមគ្នា ដោយ​ជិះ​លើ​ខ្នង​ក្របី ។ ខណៈពេល​កំពុង​ថត​សាចុះសាឡើង​ឈុត​ដដែលៗ បានធ្វើ​ឲ្យ​ក្របី​ផ្អើល​បោល​ក្ឌុង​តែម្តង ធ្វើឱ្យ​តួឯក​ប្រុស​-​ស្រី​ដ៏​ស្រស់ស្អាត​ដាំដូង​ពីលើ​ខ្នង​ក្របី​មក​ដី​រងរបួស​យ៉ាងដំណំ ។​

      អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាននាំគ្នា​បញ្ចេញមតិ​តាមរបៀប​អ​បី​យ៍​ជំនឿ​ថា មុខ​ពេល​ថតកុន​ភាគ​មួយបែប​បុរាណ​នេះ ប្រហែលជា​អ្នកដឹកនាំ​រឿង​មិនបាន​ក្រុង​ពាលី ឬ មិនបាន​រៀបចំ​សែន​តាមបែប​សាសនា​ណាមួយ​នោះឡើយ ទើបបានជា​ពេល​ថត​រឿង​ក្នុង​បន្ទប់​តួឯក​ស្រី​ថត​ចេញ​ដៃ​បី ។ រូបភាព​នេះ​ជា​ប្រផ្នូល​អាក្រក់​មួយ​ធ្វើឱ្យ​តួឯក​ទាំង​២​រងគ្រោះថ្នាក់​បែបនេះ​។

       គួរ​បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​៥​មេសា​កន្លងទៅនេះ មាន​ករណី​គ្រោះថ្នាក់​ដោយសារ​សត្វ​ក្របី​មួយ​ក្បាល​ដែល​ពួកគេ​កំពុង​ជិះ​ថតកុន​ក៏​ស្រាប់​វា​ផ្អើល​ដោយ​មិនដឹង​មូលហេតុ ធ្វើ​ឲ្យ​តួ​ស្រី​ឈ្មោះ​នាង Baitoey Rsiam អាយុ​២៨​ឆ្នាំ​និង តួ​ប្រុស​ឈ្មោះ Martin Midal អាយុ ២៤​ឆ្នាំ​រងរបួស​នៅ​កន្លែងកើតហេតុ​តែម្តង​។

       ពួកគេ​ត្រូវបាន​បញ្ចូនទៅ​កាន់​មន្ទី​ពេទ្យ Vejthani ភ្លាមៗ​។ ជា​សំណាងល្អ​ពួកគេ​មិន​រងគ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​។  សម្រាប់​សុខភាព​ថ្ងៃទី​៧​មេសា​នេះ ពួកគេ​ទាំង​២​នាក់​បាន​ធូរស្បើយ​ខ្លះ​ហើយ ។  ទោះបីយ៉ាងណា​តួឯក​ស្រី គ្រូពេទ្យ​មិនទាន់​ដក​អុកស៊ីហ្សែន​នៅឡើយ តែ​នាង​នៅតែ​ឆ្លៀត​ថតរូប​អនុស្សាវរីយ៍​ជាមួយ​លោក​Martin Midal បង្ហោះ​តាម​បណ្តាញ​សង្គម​ទៀតផង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់