adverise with khmeread B70fe6b1 cf65 40b7 b5c2 6ef53481bc72

ប៉ូលិស​ស្រុក​ស្រី​សន្ធរ​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    កំពង់ចាម ៖ ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវបាន​ប៉ូលិស​ស្រុក​ស្រី​សន្ធរ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៦ មេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​២៥​នាទី នៅ​ចំណុច​សាលាបឋមសិក្សា​ស្វាយ ឃុំ​ស្វាយ​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម។​

    ប៉ូលិស​ស្រុក​ស្រី​សន្ធរ​បាន​ឲ្យ​ដឹងថា ប៉ូលិស​បាន​ចុះបង្ក្រាប​ករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២ នាក់​គឺ​១-​ឈ្មោះ សាត ផា​នុត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ ស្វាយ ឃុំ​ស្វាយ​ពោធិ៍​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម និង​២-​ឈ្មោះ សែន វ៉ាន់​សៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ ស្វាយ ឃុំ​ស្វាយ​ពោធិ៍​ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម។​

    ជា​លទ្ធផល​សមត្ថកិច្ច​ធ្វើការ​រឹបអូស​វត្ថុតាង​រួមមានៈ ថ្នាំញៀន​ចំនួន​០១​គ្រាប់​,​ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង ,​ដែកកេះ​ចំនួន​០៣ និង​ឧបករណ៍​សម្រាប់​វេច​ខ្ចប់​មួយចំនួន​តូច។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​​ស្រី​សន្ធរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​នីតិវិធីច្បាប់៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់