អតីតវិស្វករក្រុមហ៊ុន Amazon Alexa បង្កើត App សម្រាប់បកប្រែភាសាឆ្មា

កម្មវិធីទូរស័ព្ទមួយដែលបកប្រែភាសាឆ្មាត្រូវបានបង្កើតដោយអតីតវិស្វកររបស់ក្រុមហ៊ុន Amazon Alexa។

កម្មវិធី MeowTalk នឹងថតសំឡេងរបស់ឆ្មា និងបកប្រែអត្ថន័យរបស់វា។ ម្ចាស់ឆ្មាក៏ជួយក្នុងការបកប្រែ ដោយបង្កើតមូលដ្ឋានទិន្នន័យសម្រាប់សូហ្វវែរ AI ដើម្បីរៀនពីសំឡេងទាំងនោះដែរ។

បច្ចុប្បន្នកម្មវិធីនេះមានតែ១៣ឃ្លាតែប៉ុណ្ណោះដោយក្នុងរួមមាន "ផ្ដល់ចំណីមកខ្ញុំ។ ខ្ញុំឃ្លានណាស់។ និងចេញឱ្យឆ្ងាយពីខ្ញុំ"។

ការស្រាវជ្រាវបង្ហាញថា សត្វឆ្មាមិននិយាយភាសាតែមួយចំពោះម្ចាស់ផ្សេងគ្នានោះទេ។ សំឡេងថ្ងូររបស់សត្វឆ្មានីមួយៗមានលក្ខណៈជាក់លាក់ និងតម្រូវតាមម្ចាស់របស់វា ដោយមានសំឡេងច្រើនប្រភេទជាងសត្វដទៃ៕ ប្រភព ៖ BBC
 

adverise with khmeread