មនុស្ស១០ម៉ឺននាក់ចុះឈ្មោះស្ម័គ្រចិត្តជិះសាកល្បងលើនាវាកម្សាន្តរបស់ក្រុមហ៊ុន Royal Caribbean ក្នុងសម័យកូវីដ១៩, ហ៊ានចូលរួមទេ?

យ៉ាងហោចណាស់មនុស្ស១០ម៉ឺននាក់បានស្ម័គ្រចិត្តសម្រាប់ការសាកល្បងការធ្វើដំណើរលើនាវាមួយរបស់ក្រុមហ៊ុន Royal Caribbean បីថ្ងៃបន្ទាប់ពីក្រុមហ៊ុននេះប្រកាសគម្រោងសម្រាប់ការធ្វើតេស្ដសាកល្បងនាវាដើម្បីបង្ហាញដល់អ្នកដំណើរគឺមានសុវត្ថិភាពពីការរីករាលដាលវីរុសកូរ៉ូណា។

នាវាទេសចរណ៍ដ៏ធំមួយនេះបានបើកយុទ្ធនាការរកអ្នកស្ម័គ្រចិត្តធ្វើដំណើរលើនាវានេះនៅតាមហ្វេសប៊ុកកាលពីថ្ងៃទី ១២ ខែវិច្ឆិកាដើម្បីវាស់ស្ទង់ចំណាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅកាន់ការធ្វើដំណើរលើដែនទឹកវិញ ដែលចាប់តាំងពីពេលនោះមកមានអ្នកចុះឈ្មោះជិត ៤៨.០០០ នាក់ហើយ។

ប្រធាន​នាយក​ប្រតិបត្តិលោក Michael Bayley បានអះអាងថាពួកគេក៏បានទទួលការប្រាស្រ័យទាក់ទងពីមនុស្សរាប់ពាន់នាក់ទៀតជាមួយអ្នកគាំទ្រជិះនាវាកម្សាន្តដែលចង់ចុះឈ្មោះតាមរយៈទម្រង់តាមអ៊ីនធឺណេតរបស់ក្រុមហ៊ុន។ លោកថាចំនួននេះបានដល់ ១០០.០០០ នាក់ត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា។

វាកើតឡើងនៅពេលមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺដឹកនាំក្រុមហ៊ុនដឹកជញ្ជូនធំៗ ដើម្បីសាកល្បងបទប្បញ្ញត្តិថ្មីនិងការអនុវត្តដែលនឹងប្រយុទ្ធប្រឆាំងនឹងអត្រាឆ្លងខ្ពស់ពីកូវីដ១៩នៅលើនាវា បន្ទាប់ពីកប៉ាល់ក្លាយជាចំណុចសំខាន់ដំបូងគេនៅដំណាក់កាលដំបូងនៃជំងឺរាតត្បាត។

យ៉ាងណាមិញ វាបានចាប់ផ្តើមទាំងអកុសល។ កាលពីសប្តាហ៍មុនកប៉ាល់ទេសចរណ៍ដំបូងគេ ដែលបានបើកនៅមហាសមុទ្រការ៉ាអ៊ីពចាប់តាំងពីជំងឺរាតត្បាតនេះ បានរាយការណ៍ថាករណីឆ្លង ៥ នាក់ ក្នុងពេលចេញដំណើរបានតែប៉ុន្មានថ្ងៃ។

កាលពីខែមុន CDC បានចេញគោលការណ៍ណែនាំថ្មីសម្រាប់ក្រុមហ៊ុននាវាដែលនឹងអនុញ្ញាតឱ្យពួកគេរៀបចំដើម្បីត្រលប់ទៅសមុទ្រវិញជាលើកដំបូងចាប់តាំងពីមានការហាមប្រាមមិនឱ្យជិះនាវាក្នុងខែមីនា៕
 

adverise with khmeread