adverise with khmeread Index11

ភ្ជង់ប្លន់គ្រឿងអលង្ការពីនារីខារ៉ាអូខេ ត្រូវប៉ូលិសចាប់ខ្លួន

     ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនបន្ទាប់ពីការចង្អុលមុខពីនារីរងគ្រោះម្នាក់នៅវេលាម៉ោងប្រមាណ១ និង ៥០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅមុខភោជនីយដ្ឋាន "ហ្សង់អេលីហ្សេ "ផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
     ប៉ូលិសខណ្ឌ៧មករាបានឲ្យដឹងថា ជនសង្ស័យឈ្មោះចៀន ថារ៉ូ ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរស្នាក់នៅមិនពិតប្រាកដ ដកហូតបាន កាភ្លើងម៉ាកK59មួយដើមលេខ៧៦៨៤,គ្រាប់៤គ្រាប់,បង់មួយនិងម៉ូតូជិះធ្វើសកម្មភាពម៉ាកRCស្លាកលេខភ្នំពេញ1FCC-7771។
     ចំណែកជនរងគ្រោះឈ្មោះស៊ុន សេរីសោភា ភេទស្រីអាយុ២៣ឆ្នាំស្នាក់នៅផ្ទះជួលលេខ១៧៥អឺ០ហ្សិតផ្លូវលេខ២១៧សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករាមុខរបរបម្រើនៅហាងខារ៉ាអូខេកូស្ទិច បាត់បង់៖ ទូរស័ព្ទiPone6មួយគ្រឿង,ខ្សែកប្លាទីន១ខ្សែតម្លៃ២០០ដុល្លារនិងចិញ្ចៀនប្លាទីន១វង់តម្លៃ៥០ដុល្លារ។
      ប៉ូលិសបន្តថា កាលពីថ្ងៃទី១២ធ្នូឆ្នាំ២០១៥វេលាម៉ោង១១កន្លះថ្ងៃត្រង់ជនល្មើសបាននារីរងគ្រោះទៅអង្គុយច្រៀងកំដរនៅខារ៉ាអូខេកូស្ទិច ស្ថិតនៅផ្លូវជាតិ៦អា សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។បន្ទាប់មកជនល្មើសបានល្បួងនាងទៅចូលក្លឹបបន្តទៀត។លុះដល់កន្លែងស្ងាត់ជនល្មើសបានដកកាំភ្លើងភ្ជង់ប្លន់យកគ្រឿងអលង្ការ និងសម្ភារ:មានតម្លៃមួយចំនួនទៀត ហើយគេចខ្លួនបាត់។នាងក៏បានប្តឹងប៉ូលិសល្បាតខណ្ឌ៧មករា ព្រោះនាងស្នាក់នៅទីនោះ។
     នៅវេលាម៉ោងប្រមាណ២យប់រំលងអាធ្រាត្រ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នារីរងគ្រេាះប្រទះឃើញជនល្មើសដោយចៃដន្យនៅចំណុចភោជនីយដ្ឋានហ្សង់អេលីហ្សេ ផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក៏រាយការណ៍ទៅប៉ូលិសខណ្ឌ៧មករាចុះអន្តរាគមន៍ ឃាត់ខ្លួនបានភ្លាមៗនិងដកហូតម៉ូតូមួយគ្រឿង និង កាំភ្លើងខ្លីមួយដើម ។
    បច្ចុប្បន្នជនសង្ស័យរូបនេះ និងវត្ថុតាង ត្រូវបានបញ្ចូនខ្លួនទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌ៧មករា ដើម្បីកសាងសំណំុរឿង ចាត់ការទៅតាមផ្លូវច្បាប់ ៕

adverise with khmeread

មតិយោបល់