adverise with khmeread F5b65272 20ef 4ff9 a2e4 0db53a396173

ម៉ូតូ​២​គ្រឿង​បុក​គ្នា​ស្លាប់​ម្នាក់ របួស​២​នាក់​នៅ​អូររាំងឪ​

    ត្បូងឃ្មុំ ៖ មាន​ករណី​គ្រោះ ថ្នាក់​ចរាចរ​មួយ​កើតឡើង នៅ លើផ្លូវ​ជាតិ​លេខ​១១ ស្ថិតនៅ ភូមិ​ចង្វា ឃុំ​អំពិល​តា​ពក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ រវាង ម៉ូតូ និង​ម៉ូតូ​កាលពី​ថ្ងៃទី​០៦​មេសា  ឆ្នាំ ២០១៦ វេលា​ម៉ោង ៣​និង ៣០​នាទី​ល្ងាច​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួស​២​នាក់​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​រវាង​ភាគី​ម៉ូតូ ម៉ាក ហុងដា ​C125 ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BM-3853 បើកបរ ដោយ ឈ្មោះ ទេស ឡេ​ត ភេទ​ប្រុស អាយុ ៦៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្វាយ​តា​ធម្ម ឃុំ​អំពិល តា​ពក ស្រុក​អូររាំងឪ ខេត្ត ត្បូងឃ្មុំ រងរបួស​ស្រាល​ឌុប​ប្រពន្ធ​ឈ្មោះ​សាយ ហ៊ាង អាយុ ៦០​ឆ្នាំ ស្លាប់​នៅ​កន្លែង កើតហេតុ​។​

     បាន​បើក​បុក​ជាមួយ​ម៉ូតូ​ម៉ាក​CBR ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ម៉េង វណ្ណដា ភេទ ប្រុស អាយុ ២១ ឆ្នាំ មាន​ទីលំនៅ ភូមិ​មេ បុណ្យ ឃុំ​មេបុណ្យ ស្រុក ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​រងរបួស​ធ្ងន់​ក្នង​ទិសដៅបើកបរ​ស្រប​ទិសគ្នា​។​

      ប៉ូលិស​បន្តថា ម៉ូតូ​C125 បើកបរ​ពី​ទិស ខាងជើង​ទៅ​ត្បូង​ឥត​ពាក់មួក​សុវត្ថិភាព​។ ម៉ូតូ​CBR  បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង ខូច​ម៉ូតូ២​គ្រឿង កម្រិតធ្ងន់​។ មូលហេតុ​ម៉ូតូហុងដា​C125 បត់ឆ្វេង​មិន​ប្រយ័ត្ន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់