យុវជនម្នាក់ទើបមកពីប្រទេសកូរ៉េ ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនក្នុងផ្ទះ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ក្រោយពីបានត្រួតពិនិត្យនៅកន្លែងកើតហេតុ និងកោសល្យវិច័យ ស្រាវជ្រាវ ទាក់ទងនឹងករណីខាងលើនេះយ៉ាងល្អិតល្អន់រួចមកបានបញ្ជាក់ថា «ជនរងគ្រោះបានធ្វើអត្តឃាតដោយប្រើកាំភ្លើង បាញ់ផ្នែកក្បាលខ្លួនឯង» រួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ 

អំពើអត្តឃាតខាងលើនេះបានកើតឡើង កាលពីវេលាម៉ោងប្រហែល៧ព្រឹក ថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ600R ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ អ៊ីវ លីអៀង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ ទើបមកពីប្រទេសកូរ៉េបាន៥ខែ មានស្រុកកំណើត ស្រុកពាមរក៍ ខេត្តព្រៃវែង។ 

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះបានប្រើកាំភ្លើងខ្លី បាញ់សៀតផ្កាផ្នែកខាងស្ដាំ ចំនួនមួយគ្រាប់ ស្លាប់នៅក្នុងថ្លុកឈាមក្នុងផ្ទះ ហើយកាំភ្លើងនៅក្រោមខ្នងក្បែរដៃខាងស្ដាំ របស់សព។ ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុ ដែលឈានទៅដល់ការបាញ់សម្លាប់ខ្លួនឆៅៗបែបនេះឡើយ៕

adverise with khmeread