adverise with khmeread 49b3477c e013 4513 a8df d0d323c205b7

បង្ហាញមុខ​ជនសង្ស័យ និង​កាំភ្លើងខ្លី​ប្រើ​ហ្គាស​៣០​ដើម​

     បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​កាំភ្លើង​ប្រើ​ហ្គាស​៣០​ដើម​ដែល​កន្លងមក​ក្រុមចោរ​បាន​ប្រើប្រាស់​ដើម្បី​ធ្វើ​សកម្មភាព​ប្លន់ ត្រូវបាន​សមត្ថកិច្ច​ប​ង្ហា​ញ​មុខ នៅ​រសៀល​ថ្ងៃទី​៧​មេស​ឆ្នាំ​២០១៦​នេះ មុនពេល​បញ្ជូន​ឡើង​តុលាការ​ចាត់ការ​តាមច្បាប់​។​

     លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៧ ខែមេសា​នេះ​ថា នៅ​ថ្ងៃ​ម្សិលមិញ មន្ត្រី​គយ​សាខា​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​របស់លោក បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យរ​ថយ​ន្ត ដែល​ដឹកទំនិញ​មិន​ប្រក្រតី ពិសេស​ទំនិញគេចពន្ធ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ នៅក្នុង​ភូមិ​សាលា​ក្រហម ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្រាប់តែ​រកឃើញ​កាំភ្លើង​ប្រើ​ហ្គាស​ចំនួន​៣០​ដើម​។​

     លោក លោក​ឆែ សុធា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា កម្លាំងចំរុះ​ក្រោយពី​ធ្វើការ​ពិនិត្យ​រួច សម្រាប់តែ​បាន​រកឃើញ​កាំភ្លើងខ្លី​ទាំង​៣០​ដើម មាន​​ម៉ាក​រ៉ូឡូ​១៣​ដើម កាំភ្លើងខ្លី​ម៉ាក​ផ្សេងៗ​ទៀត ចំនួន​១៧​ដើម បំពង់​ហ្កា​ស​២០​ប្រអប់ និង​គ្រាប់​ប្រវែង ៤.៥​មី​លី​ម៉ែត្រ​ចំនួន​១០​ប្រអប់ ស្មើនឹង​២.៥០០​គ្រាប់ និង​បង់​ចំនួន​១១ និង​គ្រាប់កាំភ្លើង​​រ៉ូឡូ​មាន​ចំនួន​៣៣៦​គ្រាប់​។​

     ក្រៅពី​សមត្ថកិច្ច​គយ ធ្វើការ​ត្រួតពិនិត្យ​ហើយ​នោះ​កាំភ្លើង​ទាំង​៣០​ដើម និង​សម្ភារៈ​ផ្សេងទៀត​នោះ​ត្រូវបាន ប្រគល់​ទៅ​ឲ្យ​អាវុធហត្ថ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។​

     នៅ​ចំពោះមុខ​កម្លាំងចម្រុះ​អ្នកបើកបរ​រថយន្ត​បាន​ឆ្លើយ​សារភាពថា ខ្លួន​ជា​អ្នកស៊ីឈ្នួល​បើករថយន្ត​ឲ្យ​គេ​មិន​ជាប់​ពាក់ព័ន្ធ និង​អាវុធ​ទាំងអស់​នេះឡើយ ទាល់តែ​ម្ចាស់​រថយន្ត​ទើប​ជាប់​ពាក់ព័ន្ធ និង​កាំភ្លើងខ្លី​ទាំង​៣០​ដើម​នេះ​ពិតប្រាកដ​។​

     នៅពេលនេះ អាវុធហត្ថ​កំពុង​ស្វែងរក​ម្ចាស់​រថយន្ត​ឲ្យ ចូលមក​បំភ្លឺ​អំពី​ករណី​រឿង​ជួញដូរ​កាំភ្លើង​នេះ បន្តទៀត​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់