adverise with khmeread 60165b51 8b83 46ed b4e3 639690c91978

បង្ហាញមុខ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​២០​នាក់​មុន​បញ្ជូនទៅ​តុលាការ​

   ភ្នំពេញ ៖ ក្រោយពី​បានធ្វើការ​ស្រាវជ្រាវ និង​តាមដាន​អស់ រយៈពេល​ជា​យូរ​មក​រហូតដល់​សប្ដាហ៍​ទីមួយ​ខែមេសា ឆ្នាំ​២០១៦ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​២០​នាក់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​គ្រឿងញៀន​ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្ដន្ទាទោស​នៅ​រសៀល​ថ្ងៃទី​៧​មេសា​នេះ​។​

    មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹងថា មុនពេល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​មួយ​សម្បុក​ខាងលើ​នោះ​គឺ​ដំបូង​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្ទះសំណាក់​អ​ប្សា​រា​សែន​សុខ ផ្លូវ​បេតុង ភូមិ​ស្នែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    មន្ត្រី​បន្តថា បន្ទាប់ពី​ក្តាប់​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​រួចមក​នៅ​ថ្ងៃ​ដដែល​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​បន្ត​តាម​ចាប់​បក្ខពួក​ជនសង្ស័យ​បាន​១៩​នាក់​បន្ថែមទៀត​នៅក្នុង​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ដកហូត​វត្ថុតាង​ថ្នាំញៀន​ជាក់​សែ្ត​ង​បាន​ចំនួន​០៦​កញ្ចប់ ជញ្ជីង​ថ្លឹង​០២ និង​ដប​ជក់​ថ្នាំ​មួយចំនួនទៀត​ផងដែរ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២០​នាក់​ខាងលើ​ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​ដោយឡែក​បក្ខពួក​នៅ​សេស​សស់​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ត​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់