adverise with khmeread F72eb746 32c6 4633 abb9 cfc111245850

លួច​ម៉ូតូ​ពី​ស្ទឹងត្រែង​មក​លាក់ខ្លួន​នៅ​កំពង់ចាម​ប៉ូលិស​វ៉ៃខ្នោះ​បញ្ជូនទៅ​ស្ទឹងត្រែង​វិញ

    ស្ទឹងត្រែង ៖  ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​លួច​ម៉ូតូ​ត្រូវបាន​ប៉ូលិស​ខេត្តស្ទឹងត្រែង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​០៧​មេសា​ឆ្នាំ​២០១៦ បន្ទាប់ពី​ប៉ូលិស​ស្រុក​ចំការលើ​ខេត្តកំពង់ចាម​ឃាត់ខ្លួន​នៅវេលា​ម៉ោង​០៨​ថ្ងៃទី​៦​មេសា​រួច​ប្រគល់​ឲ្យ​ប៉ូលិស​ខេត្តស្ទឹងត្រែង​វិញ។​

    ប៉ូលិស​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ប៉ូលិស​ស្រុក​សៀម​បូក​បាន​ផ្តល់ព័ត៌មាន​ទៅ​​អធិការដ្ឋាន​ស្រុក​ចំការលើ ឱ្យជួយ​សហការ​ស្តីពី​ករណី​ចោរកម្ម លួច​ម៉ូតូ សេ​១២៥ ព​ណ៏​ខ្មៅ ផលិត​ឆ្នាំ​២០១១ ដែល​ត្រូវបាន​ជនល្មើស​លួច​យក​កាលពី​ថ្ងៃទី​០៤​មេសា​២០១៦ នៅ​ចំណុច​ភូមិ​ស្រែ​ក្រសាំង ឃុំ ស្រែ​ក្រ​សាំ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ក្នុងឱកាស​ដែល​ម្ចាស់​សម្ភារៈ​ឈ្មោះ សាយ ពូ​ស៊ី​ង ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ មិន​នៅផ្ទះ​ទៅ​សែន​ផ្នូរ​នៅ​ខេត្តកំពង់ចាម ហើយ​ជនល្មើស​បានគាស់​បន្ទប់​យក​ម៉ូតូ​ខាងលើ​រត់គេចខ្លួន​ទៅ​ស្រុក​ចំការលើ​ដែលជា​ស្រុកកំណើត​។​

    លុះ​នៅ​ថ្ងៃទី​០៦​មេសា​ឆ្មាំ​២០១៦ ប៉ូលិស​ស្រុក​ចំការលើ បានធ្វើ​ការឃាត់​ជនសង្ស័យ​ឈ្មោះ អួន ឡេង ភេទ ប្រុស អាយុ​២០ ឆ្នាំ​និង​វត្ថុតាង ប្រគល់​មកឱ្យ​ស្នងការ​ប៉ូលិស​ខេត្តស្ទឹងត្រែង កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕
          

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់