adverise with khmeread 3ec743f0 0ac1 4ca1 91ca 29f89dadb145

ចាប់បាន​ទូ​ហ្គេម​បាញ់​ត្រី​២​ទូ អត់​ឃើញ​ម្ចាស់​

     ភ្នំពេញ ៖ ទីតាំង​ហ្គេម​បាញ់​ត្រី​មួយកន្លែង​ត្រូវបាន​សមត្ថកិច្ច​រឹបអូស​បាន​ទូ​ហ្គេម​បាន​២​ទូ​នា​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ដោយមាន​ការចង្អុលបង្ហាញ​ពីរ​លោក ឯក ឃុន​ឌឿ​ន អភិបាលខណ្ឌ​ទួលគោក លោក សាំង សុភៈ​វិចិត្រ អភិបាល រង​ខណ្ឌទួលគោក បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ទីតាំង​បើក​ហ្គេម​បាញ់​ត្រី​មួយកន្លែង ស្ថិតនៅ ផ្លូវ​លេខ​១៥៦ សង្កាត់​ដេប៉ូ​១ ខណ្ឌទួលគោក ដែរ​មាន​ឈ្មោះថា​ Happy Internet​។​

     សូមបញ្ជាក់​ផងដែរ​ថា សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ដកហូត​បាន​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​ ២​ទូ និង​សម្ភារៈ​ពាក់​ព​ន្ធ័​មួយចំនួនទៀត តែ​ពុំមាន​ឃាត់ខ្លួន​មនុស្ស​ឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់