រដ្ឋ Victoria របស់អូស្ត្រាលីប្រកាសលែងមានកូវីដ១៩ ក្រោយអ្នកជំងឺចុងក្រោយចេញពីមន្ទីរពេទ្យ

រដ្ឋ Victoria របស់អូស្ត្រាលីបានប្រកាសជាផ្លូវការថាគ្មានជំងឺកូវីដ១៩ទៀតនោះទេ បន្ទាប់ពីអ្នកជំងឺចុងក្រោយពីរលកទីពីរដ៏គួរឱ្យរន្ធត់របស់រដ្ឋនេះត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

ករណីសកម្មចុងក្រោយរបស់រដ្ឋនេះ គឺបុរសម្នាក់ក្នុងវ័យខ្ទង់៩០ឆ្នាំត្រូវបានរំសាយចេញពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Monash កាលពីថ្ងៃចន្ទទី២៣វិច្ឆិកា។

នេះជាលើកទីមួយហើយចាប់តាំងពីថ្ងៃទី ២១ ខែកុម្ភៈដែលមិនមានករណីឆ្លងវីរុសកូរ៉ូណាក្នុងរដ្ឋ Victoria ។

ការចាកចេញរបស់បុរសចំណាស់ម្នាក់នេះធ្វើឡើងបន្ទាប់ពីភរិយារបស់គាត់អាយុ ៨០ ឆ្នាំត្រូវបានរំសាយចេញពីមន្ទីរពេទ្យដូចគ្នាកាលពីថ្ងៃព្រហស្បតិ៍។

ប្តីប្រពន្ធនេះបានចំណាយពេលជាងមួយខែដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានៅឯមណ្ឌលសុខភាពនៃទីក្រុង Melbourne ហើយមានជំងឺធ្ងន់ធ្ងរប្រចាំកាយមួយចំនួនទៀតផងដែរ៕

adverise with khmeread