យុវជនម្នាក់ជួបគ្រោះថ្នាក់ចរាចរត្រូវកាត់ខ្លួនពាក់កណ្តាលចោលដើម្បីរស់ ហើយអ្វីដែលសំខាន់គឺមិត្តស្រីស្មោះស្នេហ៍របស់គាត់ មិនព្រមបោះបង់បុរសពិការនេះទេ

ក្មេងប្រុសជំទង់ម្នាក់មិនព្រមចុះចាញ់នឹងព្រេងវាសនាដោយរស់រានមានជីវិតពីឧបទ្ទវហេតុឡានដឹកទំនិញកិនដ៏រន្ធត់ ដែលបណ្ដាលឱ្យគាត់ត្រូវកាត់ពាក់កណ្ដាលខ្លួនចេញដើម្បីបន្តរស់។

Loren Schauers វ័យ១៩ឆ្នាំបានបើកបរក្នុងឧស្សាហកម្មរថយន្តដឹកទំនិញនៅលើស្ពានមួយ នៅពេលគាត់បើករេចង្កូត ដោយធ្លាក់ពីលើស្ពានកម្ពស់ ១៥ម៉ែត្រ និងជាប់នៅក្រោមរថយន្តពាក់កណ្ដាលខ្លួន។

គាត់នៅតែដឹងខ្លួននៅពេលឧបទ្ទវហេតុនោះកើតឡើង និងមើលឃើញដៃស្ដាំរបស់គាត់បែកខ្ចាយខ្ទិចខ្ទី និងអ្វីៗនៃផ្នែកខាងក្រោមរបស់គាត់ចាប់ពីត្រគាកត្រូវបានបំផ្លាញ។

កម្មករវ័យក្មេងរូបនោះបានសម្រេចចិត្តយ៉ាងក្លាហានដើម្បីអនុញ្ញាតឱ្យពេទ្យកាត់ចោលផ្នែកខាងក្រោមរាងកាយរបស់គាត់ដើម្បីរក្សាជីវិត។

វេជ្ជបណ្ឌិតក៏បានប្រាប់ទៅមិត្តស្រីក៏សែនកម្សត់របស់គាត់ឈ្មោះ Sabia Reiche ថា គាត់នឹងមិនរស់រានមានជីវិតទេ ហើយនាងក៏បាននិយាយលាទៅគាត់៦ដង ដោយខ្លាចថ្ងៃណាមួយគាត់ទៅស្ងាត់ៗមិនបាននិយាយពាក្យលា។

ប៉ុន្ដែអព្ភូតហេតុពិតជាមានមែន គាត់នៅរស់មកដល់សព្វថ្ងៃ។ ហើយអ្នកទាំងពីរនាក់ស្គាល់គ្នាទើបតែបាន១៨ខែប៉ុណ្ណោះ នៅពេលមានឧបទ្ទវហេតុនេះកើតឡើង ប៉ុន្ដែវាធ្វើឱ្យអ្នកទាំងពីរកាន់តែស្និទ្ធស្នាលនឹងគ្នា និងបានភ្ជាប់ពាក្យជាមួយគ្នាក្នុងឆ្នាំនេះទៀតផង៕

adverise with khmeread