ឃាត់ជនសង្ស័យម្នាក់ពីបទហិង្សាដោយចេតនានៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសក្រុងកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពីបទហិង្សាដោយចេតនា វាយលើអ្នកដទៃឱ្យរបួស នៅចំណុច ចំណុចផ្ទះភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ នូ ប៊ុនធី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិ ត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពីបទហិង្សាដោយចេតនា វាយលើអ្នកដទៃឱ្យរបួស កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីយប់ នៅចំណុចផ្ទះភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋានប៉ូលិសខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread