ទុស្សេខ្សែភ្លើងឆេះផ្ទះពលរដ្ឋមួយខ្នងនៅស្រុកកណ្ដៀង មានតម្លៃ៣ម៉ឺនដុល្លារ

ពោធិ៍សាត់ ៖ មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងស្ថិតនៅក្នុងភូមិកគោ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បង្កឱ្យមានការផ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអាជ្ញាធរនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍ នាវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៣ ​ខែវិច្ឆិកា​ ឆ្នាំ២០២០។

លោកវរសេនីយ៍ទោ អ៊ុន ស៊ី អធិការប៉ូលិសស្រុកកណ្តៀងបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ព្រំ ប៊ុនថន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ​។ ​មូលហេតុដែលបង្កឱ្យមានអគ្គីភ័យនេះកើតឡើងគឺបណ្តាលមកពីការទុស្សេខ្សែភ្លើងទើប បណ្តាលឱ្យឆេះផ្ទះអស់ចំនួន០១ខ្នងទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រធ្វើអំពីឈើក្រាលក្ដារជញ្ជាំងក្ដារ ប្រក់ស័ង្កសី តុទូកៅអីគ្រែ និងសម្ភារៈមួយចំនួនទៀតគិតជាប្រាក់សរុបចំនួន ៣០,០០០ដុល្លារ (បីម៉ឺនដុល្លារ)។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចស្រុកកណ្តៀងបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋជួយអន្តរាគមន៍និងចេញរថយន្តអគ្គីភ័យចំនួន០១គ្រឿងដោយប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត និងម៉ាស៊ីនបូមទឹកចំនួន០១គ្រឿងទើបភ្លើងរលត់ជាស្ថាពរ៕


 

adverise with khmeread