adverise with khmeread Unnamed

ឃាត់​ស្រី​ម្នាក់​សង្ស័យ​លួច​លុយ​៤​ម៉ឺន​ដុល្លារ​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ព្រែក​ព្នៅ​បានទទួល​ស្ត្រី​ម្នាក់​សង្ស័យ​លួច​លុយ​៤​ម៉ឺន​ដុល្លារ​កាលពី​វេលា ម៉ោង​២​រសៀល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ ចំណុច​សង្កាត់​គោក​រការ ពី​ឈ្មោះ ហ៊ូ​ច ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ៣៣ ផ្លូវ​២០១១ ភូមិ​ពុទ្ធា សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ។ 

    ចំណែក ជនល្មើស​ឈ្មោះ ទាង ធា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មុខរបរ​លក់​បាយ ស្នាក់​នៅផ្ទះ​ខាងលើ ដកហូត​លុយ លោហៈធាតុ​១​ខ្សែ​ច្រ​វ៉ា​ក់​ឆាប ទំងន់​មិនដឹង ខ្សែដៃ​០១​ខ្សែ​ទម្ងន់​មិនដឹង ជ​ញ្ចៀ​ន​ដាំ​ត្បូង​០១​វង់​(​ទាំងអស់​កាឡៃ​)​ប្រាក់​៣២០០០​រៀល​និង កូនសោ​១​ចង្កោម​។ 

    ប៉ូលិស​និយាយថា ជនរងគ្រោះ​បាន​ប្តឹង​ចោទថា ស្ត្រី​រូបនេះ​បាន​លួច​លុយ ៤​ម៉ឺន​ដុល្លារ​កាលពី​ថ្ងៃទី​០៩ ខែ​មិនា ឆ្នាំ​២០១៦ ចំណុច​ខាងលើ​។ បច្ចុប្បន្ន​ជនល្មើស និង​វត្ថុតាង​ឃាត់ទុក​នៅ​ខណ្ឌ​៕​

adverise with khmeread

មតិយោបល់