អ្នកចិត្តសាស្ត្ររកឃើញថា មនុស្សញ៉ាំតិចឬច្រើនអាស្រ័យលើចាននិងកែវ ចឹងតើបានភោជនីយដ្ឋានស្ទើរទាំងអស់ប្រើស្ទីលស្រដៀងៗគ្នា

យោងតាមការស្រាវជ្រាវរបស់ដេប៉ាតេម៉ង់ចិត្តសាស្ត្រនៃសាកលវិទ្យាល័យ Ben Gurion University ក្នុងឆ្នាំ ២០១៨ បានរកឃើញថា ចាននិងកែវពិតជាមានឥទ្ធិពលលើការញ៉ាំរបស់មនុស្ស។ ពួកគេក៏រកឃើញដែរថា នៅពេលឃ្លានខ្លាំង ចាននិងកែវមិនសូវជាមានឥទ្ធិពលចិត្តសាស្ត្រអ្វីមកលើមនុស្សទេ ប៉ុន្តែក្នុងករណីឃ្លានល្មមៗ ទំហំចាននិងពណ៌របស់កែវ គឺមានឥទ្ធិពលចិត្តសាស្ត្រលើមនុស្សគ្រប់គ្នា។

អ្វីដែលពួកគេរកឃើញគឺដូចរៀបរាប់ខាងក្រោម ៖

១. នៅពេលមនុស្សប្រើចានសំប៉ែត្រទំហំ ១០ អ៊ីញ ពួកគេញ៉ាំអាហារតិចជាង ២២ ភាគរយធៀបនឹងមនុស្សដែលប្រើចានសំប៉ែត្រទំហំ ១២ អ៊ីញ។

២.​ មនុស្សដែលញ៉ាំមីជាមួយទឹកជ្រលក់ពណ៌ក្រហមនៅលើចានសំប៉ែតពណ៌ស នឹងបន្ថែមមីច្រើនជាង ២២ ភាគរយទៀតនឹងមនុស្សដែលញ៉ាំមីនៅលើចានសំប៉ែតពណ៌ក្រហម។

៣.​ ពណ៌សម្បុររបស់កែវ ៖ ពេលប្រើកែវថ្លា មនុស្សផឹកស្រាច្រើនជាង ៤៦ ភាគរយធៀបនឹងមនុស្សដែលផឹកកែវស្រអាប់៕

adverise with khmeread