រុស្ស៊ីនឹងលក់វ៉ាក់សាំង Sputnik V ថោកជាងគូប្រជែង

ប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារទី២៤វិច្ឆិកាថា ប្រទេសរុស្ស៊ីនឹងគិតថ្លៃសម្រាប់វ៉ាក់សាំងកូវីដ១៩ Sputnik V ថោកជាងគូប្រជែងរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលក្រុងមូស្គូមានបំណងផលិតវ៉ាក់សាំងជាង ១ពាន់លានដូសនៅក្នុង និងក្រៅប្រទេសនៅឆ្នាំក្រោយ។

ព័ត៌មានលម្អិតអំពីតម្លៃពិតប្រាកដត្រូវបានគេរំពឹងថានឹងកើតឡើងនៅថ្ងៃអង្គារ ប៉ុន្តែលោក Kirill Dmitriev ប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព RDIF របស់ប្រទេសរុស្ស៊ីបានប្រាប់ Reuters ថា Sputnik V នឹងមានតម្លៃទាបជាងគូប្រជែងដទៃទៀតដែលមានកម្រិតប្រសិទ្ធភាពស្រដៀងគ្នា។

គាត់បាននិយាយដូច្នេះ​ បន្ទាប់ពី RDIF និងមជ្ឈមណ្ឌលរោគរាតត្បាត និងមីក្រូជីវសាស្រ្ត  Gamaleya National Center បាននិយាយថា ទិន្នន័យសាកល្បងថ្មីដោយផ្អែកលើករណីចំនួន៣៩ ដែលត្រូវបានបញ្ជាក់ និងអ្នកជំងឺ ១៨.៧៩៤នាក់ដែលបានទទួលការចាក់ទាំងពីរបានបង្ហាញថា Sputnik V មានប្រសិទ្ធភាព ៩១,៤ភាគរយ នៅថ្ងៃទី២៨ និង ៩៥ភាគរយ មានប្រសិទ្ធភាពនៅថ្ងៃទី៤២៕ ប្រភព ៖ Bangkok Post

adverise with khmeread