អ្នកវិទ្យាសាស្ត្រជំនាញស្រាវជ្រាវលើ "ការគេង" ជឿថា មនុស្សអាចយល់សប្តិ ៤ ទៅ ៦ ដងក្នុងមួយយប់។ រឿងគួរឱ្យអាម៉ាស់គឺថា សុបិន ៩៥ ភាគរយត្រូវបានភ្លេចទៅវិញបន្ទាប់ពីភ្ញាក់ដឹងខ្លួន។
ប៉ុន្តែប្រសិនបើលោកអ្នកនៅចាំសុបិនបាន សូមមើលអត្ថន័យនៃសុបិនទាំងអស់នោះដូចខាងក្រោម៖
១. សុបិនឃើញខ្លួនឯងចេះហោះ មានន័យថា លោកអ្នកម្ចាស់ការលើខ្លួនឯងរឹតតែខ្លាំង បើកាលណាហោះរឹតតែខ្ពស់។
២. សុបិនឃើញគេដេញតាម មានន័យថា លោកអ្នកហ៊ានប្រឈមនឹងបញ្ហាដោយភាពជឿជាក់។
៣. សុបិនឃើញបាក់ធ្មេញ មានន័យថា លោកអ្នកបាត់បង់ជំនឿចិត្ត ឬថាមពលក្នុងជីវិត។
៤. សុបិនឃើញបើករថយន្ត មានន័យថា លោកអ្នកម្ចាស់ការលើជីវិតខ្លួនឯងទាំងស្រុង ប្រសិនបើលោកអ្នកបញ្ជាវាបានស្រួលដោយរលូន។
៥. សុបិនឃើញរួមភេទ មានន័យថា លោកអ្នកចង់មានដៃគូក្នុងជីវិតដូចគេដូចឯង។
៦. សុបិនឃើញប្រឡងបន្ទាប់ពីរៀនចប់មានការងារធ្វើរួច មានន័យថា លោកអ្នកកំពុងជួបបញ្ហាស្ត្រេស៍ក្នុងការងារ។
៧. សុបិនឃើញស្រាត មានន័យថា មានគេនិយាយដើម និងមានអារម្មណ៍តប់ប្រមល់ក្នុងកន្លែងធ្វើការ។
៨. សុបិនឃើញដួល មានន័យថា លោកអ្នកមានរឿងមិនល្អកើតឡើងក្នុងជីវិតដែលចាំបាច់ត្រូវប្រញាប់ដោះស្រាយ។
៩. សុបិនឃើញទារក មានន័យថា នឹងមានអ្វីថ្មីកើតឡើងក្នុងជីវិត។
១០. សុបិនឃើញមានផ្ទៃពោះ មានន័យថា លោកអ្នកនឹងត្រូវចាប់ផ្តើមអ្វីដែលថ្មីមួយក្នុងជីវិត។
១១. សុបិនឃើញមនុស្សច្រើន មានន័យថា ក្នុងជីវិតពិត លោកអ្នកនឹងត្រូវប្តូរឥរិយបថផ្សេងៗគ្នាជាច្រើនដើម្បីសម្របតាមមនុស្សដែលលោកអ្នកបានប្រាស្រ័យទាក់ទង។
១២. សុបិនឃើញមនុស្សស្លាប់ មានន័យថា លោកអ្នកត្រូវបញ្ចប់អ្វីមួយឱ្យស្រេចបាច់ ដើម្បីចាប់ផ្តើមអ្វីដែលថ្មីក្នុងជីវិត។
១៣. សុបិនឃើញចំណីអាហារ មានន័យថា លោកអ្នកមានថាមពលខ្លាំងក្លា និងស្រេកឃ្លានស្វែងរកអ្វីៗបន្ថែមទៀតក្នុងជីវិត។
១៤. សុបិនឃើញគេនិយាយកុហក មានន័យថា លោកអ្នកពុំទុកចិត្តក្នុងទំនាក់ទំនងស្នេហា។
១៥. សុបិនឃើញនៅសាលារៀនសូម្បីបានរៀនចប់យូរមកហើយក៏ដោយ មានន័យថា លោកអ្នកត្រូវដោះស្រាយបញ្ហាដែលបរាជ័យតាំងពីយូរណាស់មកហើយឡើងវិញ។ វាក៏ជាសញ្ញាបង្ហាញផងដែរថា លោកអ្នកត្រូវរៀនសូត្រឡើងវិញពីរឿងក្នុងអតីតកាល។
១៦. សុបិនឃើញនៅក្បែរទឹក មានន័យថា ជីវិតលោកអ្នកកំពុងល្អប្រសើរ ប្រសិនបើទឹកស្ងប់ល្អ ប៉ុន្តែប្រសិនបើទឹកមានរលកខ្លាំងមានន័យថា ជីវិតរបស់លោកអ្នកគឺពោរពេញដោយស្ត្រេស៍ និងត្រួតត្រាលែងបានហើយ។
១៧. សុបិនឃើញផ្ទះ មានន័យថា លោកអ្នកទទួលបានអារម្មណ៍ស្និទ្ធស្នាលពីអ្នកដទៃប្រសិនបើឃើញខ្លួនឯងនៅក្នុងបន្ទប់គេង ប៉ុន្តែប្រសិនបើឃើញខ្លួនឯង នៅបន្ទប់ក្រោមដីមានន័យថា គ្រប់គ្នាពុំសូវអើពើនឹងលោកអ្នកទេ។
១៨. សុបិនឃើញតារាល្បី មានន័យថា លោកអ្នកកំពុងក្លាយជាមនុស្សផ្តោតលើស្ទីលទាន់សម័យ៕
