ប្រទះឃើញដុំថ្មចម្លែកស្រោបលោហៈភ្លឺចិញ្ចាចនៅវាលខ្សាច់ក្នុងរដ្ឋ Utah

ផ្ទាំងថ្មដ៏អាថ៍កំបាំងមួយត្រូវបានរកឃើញក្នុងតំបន់ដាច់ស្រយាលនៃរដ្ឋ Utah បន្ទាប់ពីវាត្រូវបានប្រទះឃើញដោយបុគ្គលិករាប់សត្វចៀមម្នាក់ពីលើឧទ្ធម្ភាគចក្រ។ ផ្ទាំងថ្មនោះមានប្រវែងប្រហែល៣ម៉ែត្រ បានបង្ហាញខ្លួនដាំជាប់នៅនឹងដី។ ផ្ទាំងថ្មនោះស្រោបជាមួយនឹងលោហៈពីខាងក្រៅ ហើយពន្លឺចែងចាំងរបស់វាផ្ទុយស្រឡះពីថ្មក្រហមដ៏ធំសម្បើមដែលព័ទ្ធជុំវិញវា។

ក្រុមជិះឧទ្ធម្ភាគចក្របានកំពុងរាប់សត្វចៀមក្នុងតំបន់ដាច់ស្រយាល នៅពេលពួកគេរកឃើញវត្ថុដ៏ចម្លែកនោះ។ អ្នកបើកយន្តហោះ Bret Hutchings បានប្រាប់ទូរទស្សន៍ KSL-TV ថា "គ្នាយើងម្នាក់បានប្រទះឃើញវត្ថុនោះ ហើយយើងទើបតែហោះហើរចំពីលើវាតែម្ដង។ គាត់បានស្រែកថា វ៉ាវៗៗ បកក្រោយវិញ។ នៅទីនោះមានវត្ថុអ្វីម្យ៉ាង"។

បន្ទាប់ពីអ្នកបើកយន្តបកត្រឡប់ថយក្រោយ និងចុះចត ក្រុមនាវិកបានចុះទៅមើលវត្ថុនោះ។

Bret ជឿថា វត្ថុនោះ អាចប្រភេទនៃសំណង់សិល្បៈមួយ។ រដ្ឋ Utah មានប្រវត្តិជាទឹកដីសិល្បៈ ការតំឡើងវត្ថុមិនធម្មតាឆ្ងាយពីប្រជាជនក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ និង ៧០ ។ ដូចជា Spiral Jetty ដ៏ល្បីល្បាញបំផុតដែលជារបុំវែងប្រវែង ១៥០០ ហ្វីតរបស់អ្នកសិល្បៈ Robert Smithson នៅឆ្នាំ ១៩៧០ ដែលវាផ្សំដោយភក់អំបិលគ្រីស្តាល់និងដីខ្សាច់៕

adverise with khmeread

អ្នកនឹងចូលចិត្ត