នារីជំទង់កាណាដាម្នាក់ពិការដៃអស់មួយជីវិតអំឡុងពេលបរិច្ចាគឈាម ព្រោះគិលានុបដ្ឋាយិកាបូមឈាមខុសបច្ចេកទេស

ស្ដ្រីវ័យ២១ឆ្នាំម្នាក់ពិការដៃស្ដាំម្ខាងបន្ទាប់ពីធ្វើការបរិច្ចាគឈាម ដោយសារគិលានុបដ្ឋាយិកាម្នាក់បានបូមឈាមតាមសរសៃឈាមធំជំនួសឱ្យសរសៃឈាមវ៉ែន។

នាង Gabriela Ekman មកពីខេត្ត Ontario ប្រទេសកាណាដា អាយុ១៧ឆ្នាំបានសម្រេចចិត្តទៅបរិច្ចាគឈាមជាលើកដំបូងក្នុងជីវិតរបស់នាង។ នាងសង្ឃឹមថា វានឹងប្រែក្លាយជីវិតរបស់នាង ហើយអាចជួយសង្គ្រោះមនុស្សបានតាមរយៈឈាមដែលនាងបរិច្ចាគ ប៉ុន្ដែនាងមិននឹកស្មានថាវាផ្លាស់ប្តូរជីវិតនាងអស់មួយជីវិតនោះឡើយ។ នៅពេលនាងបរិច្ចាគកាលពី៤ឆ្នាំមុននៅមជ្ឈមណ្ឌល Canadian Blood Services នាងមិនបានរំពឹងទុកនូវអ្វីដែលកើតឡើងនោះទេ ប៉ុន្ដែនៅពេលពេទ្យចាក់ម្ជុលចូលក្នុងដៃរបស់នាង នាងស្រែកអូយ! ហើយនាងដឹងថាមានអ្វីមិនប្រក្រតីទៅហើយ។ យ៉ាងណាមិញ នាងមិនបាននិយាយអ្វីទាំងអស់ សូម្បតែពេលបុគ្គលិកពេទ្យពន្យល់ថាតើអុកស៊ីសែនក្នុងឈាមរបស់នាងយ៉ាងដូចម្ដេច ដែលជាការចង្អុលបង្ហាញថាវាអាចចេញមកពីសរសៃឈាមធំ ជំនួសឱ្យសរសៃឈាមវ៉ែន។ នៅពេលនោះនាងដឹងថាអ្វីមួយបានកើតឡើង ហើយវាហួសពេលទៅហើយ។

នាង Gabriela បានប្រាប់សារព័ត៌មាន CTV News ថា "ការបូមឈាមប្រហែល១០ទៅ១៥នាទី ក្រោយមកខ្ញុំមានអារម្មណ៍ថាមានអ្វីមួយមិនស្រួលកើតឡើង។ ខ្ញុំមិនដែលផ្ដល់ឈាមពីមុនឡើយ ដូច្នេះខ្ញុំមិនបានរំពឹងថារឿងនេះកើតឡើងឡើយ"។

នៅពេល Ekman បានទៅប្រាប់អ្នកបូមឈាមអំពីការឈឺចាប់ក្នុងដៃរបស់នាង នាងត្រូវបានប្រាប់ឱ្យទៅមន្ទីរពេទ្យ ហើយនាងក៏បានធ្វើតាម។ វេជ្ជបណ្ឌិតក៏បានពិនិត្យមើល និងមិនរកឃើញអ្វីខុសប្រក្រតី ហើយប្រាប់នាងត្រឡប់ទៅផ្ទះវិញ។ បន្ទាប់ពីមួយសប្ដាហ៍ ក្មេងជំទង់រូបនោះមិនអាចប្រើដៃស្ដាំរបស់នាងតទៅទៀតបាន និងមានស្នាមជាំនៅកដៃ និងស្មារបស់នាង។ នៅពេលនោះនាងបានទៅពេទ្យ ហើយទើបដឹងថា Gabriela កំពុងស្ថិតក្នុងស្ថានភាពត្រូវសង្គ្រោះបន្ទាន់។

ហើយពេទ្យនៅទីនោះក៏បានបញ្ជាក់ប្រាប់ថា ឈាមត្រូវបូមពីសរសៃឈាមធំជាជាងសរសៃឈាមវ៉ែន៕

adverise with khmeread

អ្នកនឹងចូលចិត្ត