Rio Ferdinand បានធ្វើការវាយតម្លៃលើក្រុមជម្រើស Manchester United ដោយអះអាងថា មិនទាន់មានមេដឹកនាំពិតប្រាកដក្នុងក្រុមជម្រើសរបស់លោក Ole Gunnar Solskjaer ។
ក្រុម United បានចាប់ផ្តើមដោយយឺតៗនៅក្នុងយុទ្ធនាការរដូវកាលថ្មី ដោយចាប់ផ្តើមនៅលេខរៀងទី១០នៅលើតារាងក្របខណ្ឌព្រីមីញ៉េលីក ដោយមាន១៣ពិន្ទុឆ្លងកាត់៨ប្រកួតហើយថ្មីនេះបានយកឈ្នះក្រុម West Brom ទាំងប្រផិតប្រផើយ។
អតីតខ្សែការពាររូបនេះបានវាយតម្លៃពីក្រុមជម្រើសបច្ចុប្បន្ន ស្របពេលលោកអះអាងថា Harry Maguire និង Bruno Fernandes មិនទាន់អាចធ្វើជាប្រធានក្រុមបាននៅឡើយទេ។
នៅពេលលោក Gary Lineker អះអាងថា Maguire និង Fernandes គឺជាមេដឹកនាំក្នុងក្រុម United នោះ Ferdinand បានព្យាយាមនិយាយកាត់ភ្លាមៗ។
Ferdinand បានឆ្លើយតបថា “ខ្ញុំមិនគិតថា ពួកគេស្មោះត្រង់នោះទេ។ ប្រសិនបើអ្នកលេងបានល្អ ខ្ញុំគិតថា គ្មាននរណាម្នាក់ទេក្នុងចំណោមពួកគេ”៕
