A magic sleep remedy one cup of this mixture and you will fell asleep in less than a minute

ភេសជ្ជៈ​វេទមន្ត ផឹក​ហើយ​ចាប់ផ្តើម​ងងុយគេង​មិន​ដល់ ១ នាទី​ឡើយ​!

    ​ប្រសិនបើ​លោកអ្នក​គេង​មិន​លក់ លោកអ្នក​គួរ​សាក​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹកដោះគោឆៅ​។ វា​ជា​ឱសថ​មាន​ប្រសិទ្ធ​ភាពជា​យូរយារ​ណាស់​មកហើយ​ស​ម្រា​ប់​ជួយ​ឱ្យ​ឆាប់​ងងុយគេង​។ លោកអ្នក​គ្រាន់តែ​ត្រូវ​ផឹក​វា​មួយ​កែវ​តែប៉ុណ្ណោះ​មុន​ចូល​គេង ហើយ​លោក​អ្នកនឹង​ងងុយគេង​ដូច​កូនក្មេង​មួយ​រំពេច​។

​    ​ទឹកឃ្មុំ និង​ទឹកដោះគោឆៅ​ត្រូវបាន​ប្រើ​តាំងពី​យូរយារ​ណាស់​មកហើយ​ស​ម្រា​ប់​ព្យាបាល​ការ​គេង​មិន​លក់​។ ផឹក​វា តែមួយ​មុខដាច់​ដោយឡែក​ពីគ្នា​ក៏​អាច​ងងុយគេង​បានដែរ ប៉ុន្តែ​បើ​លាយ​ចូលគ្នា​គឺ​រឹត​តែមាន​ប្រសិទ្ធភាព​។

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកដោះគោឆៅ ១ កំប៉ុង​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​
​    ​* របៀប​ធ្វើ​៖
​    ​១. ដាំ​ទឹកដោះគោឆៅ​ក្នុង​កូន​ខ្ទះ​មួយ តែ​កុំឱ្យ​ពុះ គ្រាន់តែ​ឱ្យ​វា​មាន​កម្តៅ​ក្តៅ​ល្មម​។​
​    ​២. ដក​ចេញពី​ភ្លើង ដាក់ចូល​ក្នុង​កែវ រួច​ដាក់​ទឹកឃ្មុំ​ចូល ១ ស្លាបព្រា​បាយ​។​
​    ​៣. កូរ​ឱ្យ​សព្វ រួច​ក្រេប​សន្សឹមៗ​មុន​ចូល​គេង​។

​    ​ចំណាំ​៖ សម្រាប់​អ្នក​ដែល​ស៊ាំ​នឹង​ទឹកដោះគោឆៅ សូម​ជំនួស​ដោយ​ទឹក​សណ្តែក ឬ​ទឹកបាយ​៕

 

ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់