ទីបំផុតមេដឹកនាំចិនអបអរលោកបាយដិនឈ្នះឆ្នោត

ប្រធានាធិបតីចិនលោកស៊ី ជីនពីងកាលពីថ្ងៃពុធទី២៥វិច្ឆិកាបានផ្ញើសារអបអរសាទរដល់លោកចូ បាយដិនប្រធានាធិបតីជាប់ឆ្នោត ពោលគឺជាងពីរសប្តាហ៍បន្ទាប់ពីបេក្ខជនបក្សប្រជាធិបតេយ្យរូបនេះត្រូវបានព្យាករណ៍ថាជាអ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានដកស្រង់សម្តីលោកស៊ី ដោយនិយាយថា "ការជំរុញអភិវឌ្ឍប្រកបដោយសុខភាពល្អនិងស្ថិរភាពនៃទំនាក់ទំនងចិន - អាមេរិកមិនត្រឹមតែជាផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេប៉ុន្តែថែមទាំងបំពេញនូវក្តីរំពឹងជារួមរបស់សហគមន៍អន្តរជាតិផងដែរ"។

លោកស៊ីបានបន្ថែមទៀតថា "ខ្ញុំសង្ឃឹមថានឹងឃើញភាគីទាំងពីរប្រកាន់ខ្ជាប់នូវស្មារតីនៃការមិនមានជម្លោះ ការមិនប្រឈមមុខគ្នា ការគោរពគ្នាទៅវិញទៅមក និង កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងផ្តោតលើកិច្ចសហប្រតិបត្តិការ ខណៈពេលចាត់ចែងនិងគ្រប់គ្រងជម្លោះ"៕ ប្រភព ៖ CNN

adverise with khmeread