សៀវភៅកំណត់ត្រារបស់លោក Charles Darwin ត្រូវចោរលួចពីសាកលវិទ្យាល័យ Cambridge University

បណ្ណាល័យសាកលវិទ្យាល័យ Cambridge University បាននិយាយកាលពីថ្ងៃអង្គារទី២៤វិច្ឆិកាថា សៀវភៅកំណត់ត្រា ២ ក្បាលរបស់លោក Charles Darwin ដែលកត់ត្រាទុកនូវគំនិតត្រួសត្រាយផ្លូវរបស់គាត់ទាក់ទងនឹងការវិវត្ត និងគំនូរព្រាងដ៏ល្បីល្បាញរបស់គាត់ឈ្មោះ "Tree of Life" ត្រូវគេជឿចោរលួចបាត់ហើយ។

អ្នកវិទ្យាសាស្ត្រអង់គ្លេសរូបនេះបានបំពេញសៀវភៅកត់ត្រាស្បែកមួយនេះនៅឆ្នាំ១៨៣៧ បន្ទាប់ពីវិលត្រឡប់ពីការធ្វើដំណើររបស់គាត់នៅលើនាវារាជវង្សអង់គ្លេស HMS Beagle។

បណ្ណាល័យបាននិយាយថា សៀវភៅទាំងនេះមានតម្លៃរាប់លានផោន៕

adverise with khmeread