ប៉ូលិសវៀតណាមចាប់បុរសម្នាក់ដែលកាប់ព្រៃនៅលើកោះភូគុកជាង ៧៨.០០០ ម៉ែត្រក្រឡា

ប៉ូលិសនៅកោះភូគុក (កោះត្រល់) ជាកោះមួយនៅភាគខាងត្បូងខេត្តកៀនយ៉ាងរបស់ប្រទេសវៀតណាម បានចាប់ខ្លួនបុរសម្នាក់ពីបទជួលមនុស្សឱ្យបំផ្លាញព្រៃឈើលើកោះនេះជាង ៧៨.០០០ ម៉ែត្រក្រឡា។

មន្ត្រីបានបញ្ជាក់នៅថ្ងៃអង្គារថា ពួកគេបានចាប់ខ្លួនបុរសឈ្មោះ Duong Quoc Nang អាយុ៤៤ឆ្នាំពីបទបំផ្លិចបំផ្លាញព្រៃឈើ។

ការស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញថា លោក Nang បានជួលមនុស្សមួយក្រុមឱ្យទៅកាប់ដើមឈើក្នុងព្រៃទំហំ ២៣.៥៩០ម៉ែត្រក្រឡានៅឧទ្យានជាតិភូគុកដើម្បីទុកកន្លែងសម្រាប់កសិដ្ឋានរបស់គាត់នៅចុងឆ្នាំ២០០៩។

ការរំលោភបំពាននេះត្រូវបានរកឃើញដោយមន្រ្តីការពារព្រៃឈើក្នុងតំបន់ ហើយលោក Nang ត្រូវបានគេតម្រូវឱ្យធ្វើការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរថាគាត់នឹងមិនធ្វើខុសម្តងទៀតឡើយ។

ទោះយ៉ាងណាបុរសរូបនេះនៅតែបន្តឲ្យមនុស្សបំផ្លាញព្រៃដដែលនៅចុងឆ្នាំ២០១៨។

ការត្រួតពិនិត្យធ្វើឡើងដោយអាជ្ញាធរមូលដ្ឋានក្នុងខែកុម្ភៈឆ្នាំ២០១៩ បានបង្ហាញថា ព្រៃចំនួន ១២.៥២០ម៉ែត្រការ៉េត្រូវបានកាប់បំផ្លាញ។

លោក Nang បានប្រព្រឹត្តបទល្មើសម្តងទៀតនៅឆ្នាំដដែល ជាមួយការពិនិត្យមួយនៅខែកុម្ភៈឆ្នាំ២០២០ បង្ហាញថាព្រៃឈើចំនួន ៧៨.៥២០ ម៉ែត្រក្រឡាត្រូវបានបំផ្លាញ។

ដើមឈើដែលបានកាប់ឈើទាំងអស់ត្រូវបានដុតបំផ្លាញ បន្ទាប់ពីការកាប់បំផ្លាញព្រៃឈើ។

ក្រោយមកអាជ្ញាធរបានសន្និដ្ឋានថា ផ្នែកដែលរងផលប៉ះពាល់នៃព្រៃជាកម្មសិទ្ធិរបស់ឧទ្យានជាតិភូគុក ដូច្នេះលោក Nang ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ។

អនុលោមតាមក្រមព្រហ្មទណ្ឌ​ ការកាប់បំផ្លាញព្រៃឈើត្រូវផ្តន្ទាទោសដោយពិន័យជាប្រាក់ពី ៥០ ទៅ ៥០០ លានដុង (២.១០០-២១.០០០ដុល្លារអាមេរិក) ឬដាក់ពន្ធនាគារពី ១ឆ្នាំទៅ ១៥ឆ្នាំអាស្រ័យលើភាពធ្ងន់ធ្ងរនៃករណីនីមួយៗ៕ ប្រភព ៖ tuoitrenews.vn

adverise with khmeread