ម្ចាស់ភោជនីយដ្ឋានមួយនៅ Cleveland ភ្ញាក់ផ្អើលខ្លាំង ដែលបុរសសាមញ្ញម្នាក់ទុកលុយធីបដល់ទៅ ៣០០០ ដុល្លារ

ភោជនីយដ្ឋានមួយនៅទីក្រុង Cleveland ទទួលបានកាដូដ៏ភ្ញាក់ផ្អើលនៅថ្ងៃឈប់សម្រាក ខណៈដែលវាត្រូវបានបិទដោយសារតែការកើនឡើងនៃករណីកូវីដ១៩នៅក្នុងរដ្ឋ Ohio ។

លោក Brendon Ring ជាម្ចាស់ហាង Nighttown បានប្រាប់ទៅកាន់ CNN កាលពីថ្ងៃពុធថា គាត់បានបរិភោគអាហារថ្ងៃត្រង់នៅហាងរបស់គាត់ នៅពេលអតិថិជនសាមញ្ញម្នាក់បានមក និងទុកលុយធីបលើតុចំនួន៣ពាន់ដុល្លាររួមជាមួយនឹងវិក្កយបត្រ។

Ring និយាយថា "កូវីដលែងទប់ទល់បានក្នុងរដ្ឋ Ohio ដែលខ្ញុំបានសម្រេចចិត្តបិទវារហូតដល់ខែមករា"។

គាត់បន្តថា "យើងមានការមមាញឹកច្រើននៅថ្ងៃអាទិត្យដោយមានម៉ូយប្រចាំជាច្រើនចូលមក ព្រោះវាជាថ្ងៃចុងក្រោយរបស់យើង។ ហើយបុរសនោះបានដើរចូលមក និងកុម្ម៉ង់ស្រាបៀរ Stella មួយកែវ និងបរិភោគតែប៉ុន្មានម៉ាត់ ក៏និយាយជាមួយនឹងអ្នកគ្រប់គ្រងដើម្បីសួររកវិក្កយបត្រទូទាត់ប្រាក់"។

បន្ទាប់មកបុរសនោះបានប្រាប់ថាលុយធីបទុកសម្រាប់ចែកគ្នាជាមួយនឹងអ្នកបម្រើ។ Ring ក៏សង្ឃឹមជួបបុរសនោះម្ដងទៀត នៅពេលហាងគាត់បើកដំណើរការឡើងវិញផងដែរ៕ ប្រភព ៖ CNN

adverise with khmeread