adverise with khmeread P6178670 e1453846926533

កុំ​ចំណាយលុយ​លើ​ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ឬ​លើសឈាម​, គួរ​សាក​របស់​ធម្មជាតិ​នេះ​រយៈពេល ៧ ថ្ងៃ​ល៎មើ​ល​សិន​!

    ​ថ្ងៃនេះ​ខ្មែរ​រីដ​នឹង​បង្ហាញ​ពី​រូបមន្ត​ដ៏​ល្បី​របស់​ជនជាតិភាគតិច​អាល្លឺម៉ង Amish ដែល​អាច​ព្យាបាល​ជំងឺ​ជាច្រើន​មុខ ហើយ​ថែមទាំង​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ទៀត​។ អព្ភូតហេតុ​ដ៏​អស្ចារ្យ​នៃ​រូបមន្ត​មួយ​នេះ​នឹង​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បន្ថយ​ការឡើង​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​។

​    ​រាល់​អ្វីដែល​លោកអ្នក​ត្រូវធ្វើ​ជាមួយនឹង​រូបមន្ត​ឱសថ​មួយ​នេះ​គឺ​ត្រូវ​ទទួលទាន​វា​ឱ្យបាន ៧ ថ្ងៃ បន្ទាប់មក​លោកអ្នក​នឹង​ឃើញ​លទ្ធផល​ដ៏​គួរឱ្យភ្ញាក់ផ្អើល​។ រឿង​ល្អ​អំពី​រូបមន្ត​នេះ​គឺថា វា​ងាយស្រួល​ធ្វើ និង​ងាយស្រួល​រក​គ្រឿងផ្សំ​។

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​បាយ​
​    ​- ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​បាយ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- ខ្ទឹមស បកសំបក​ហើយ ១ កំពឹស​
​    ​- ខ្ញី​កោស​សាច់​ហើយ ១ មើម​

​    ​* របៀប​ធ្វើ​៖
​    ​- គ្រាន់តែ​ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក​
​    ​- ក្រឡុក​វា ៣០ វិនាទី បើ​ល​ល្បឿន​ខ្ពស់បំផុត​
​    ​- ស្រឹ​ត​យកតែ​ទឹក​ដាក់​កូន​ដប​មួយ​
​    ​- យកទៅ​ក្លាសេ​ក្នុង​ទូទឹកកក ៥ ថ្ងៃ​

​    ​* របៀប​ប្រើ​៖ (​ត្រូវអនុវត្ត​តាម​ឱ្យ​ខ្ជាប់ខ្ជួន​ដូចខាងក្រោម​)
​    ​- ផឹក ១ ស្លាបព្រា​បាយ​មុន​អាហារ​ពេលព្រឹក​
​    ​- ផឹក ១ ស្លាបព្រា​បាយ​មុន​អាហារ​ពេល​ល្ងាច​
​    ​លោកអ្នក​មិនគួរ​ផឹក​វា ៣ ដង​ក្នុង​មួយថ្ងៃ​នោះទេ​។ បន្ទាប់ពី​រយៈពេល ៧ ថ្ងៃ លោកអ្នក​នឹង​ឃើញថា​លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​លទ្ធផល​ដ៏​មាន​ប្រសិទ្ធភាព​របស់​វា​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​ហេ​ត​ឡាញ​

អ្នកនឹងចូលចិត្ត

មតិយោបល់