ឃាត់ថៅកែហាងលក់គ្រឿងកាឡៃយីហោ «ពិភពម៉ូត» រំលោភកូនចៅឯងជាអនីតិជន

សៀមរាប ៖ ជនសង្ស័យម្នាក់ជាថៅកែហាងលក់គ្រឿងកាឡៃយីហោ «ពិភពម៉ូត» រំលោភកូនចៅឯងជាអនីតិជន ត្រូវបានប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាបចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៨៣៩ច.ខ.ស/ជរបស់សាលាដំបូងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបាបបញ្ជូនទៅតុលាការនៅថ្ងៃបន្ទាប់។

ប៉ូលិសនិយាយថា កម្លាំងប៉ូលិសប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាបដឹកនាំដោយលោកវរសេនីយ៍ឯកជា ហេង  បានតាមទៅចាប់ខ្លួនថៅកែហាង យីហោពិភពម៉ូត ដល់រាជធានីភ្នំពេញ បន្ទាប់ពីបានធ្វើសកម្មភាពចាប់ រំលោភសេពសន្ធវ: លើកូនចៅរបស់ខ្លួនជាអនីតិជន ហើយរត់គេចខ្លួនទៅសម្ងំទីនោះ។

ប៉ូលិសបន្តថា ជនដែលចាប់ខ្លួនឈ្មោះ ហេង សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជាថៅកែហាងលក់គ្រឿងកាឡៃយីហោ «ពិភពម៉ូត» ដែលមានទីតាំង មុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ ជាបុគ្គលិកហាងខាងលើ។

ប៉ូលិសបន្ត ជនសង្ស័យជាថៅកែហាង «ពិភពម៉ូត» រូបនេះ បានចាប់រំលោភលើកូនចៅរបស់ខ្លួនជាបុគ្គលិកដែលជាអនីតិជន កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ នៅក្នុងហាងរបស់ខ្លួនខាងលើ។

យោងតាមការបំភ្លឺរបស់ជនរងគ្រោះ នៅយប់កើតហេតុ ខណ:ពេលបុគ្គលិកផ្សេងទៀតបានឡើង ទៅដេកជាន់ទី២ជាធម្មតា។ ពេលនោះថៅកែហាងឈ្មោះ ហេង សុវណ្ណ បានហៅជនរងគ្រោះឱ្យមកជួបនៅបន្ទប់របស់ខ្លួនព្រោះមានការណ៍។ 

ពេលនាងមកដល់ ថៅកែហាង រូបនេះ ក៏ចាប់ឱបនាងផ្តួលទៅលើឥដ្ឋការូ បឺតមាត់នាង និងសម្រាតខោនាងហើយរំលោភ តែមិនទាន់ស៊ីជម្រៅទេ ដោយនាងរើខ្លាំងពេក។ បន្ទាប់មកជននេះចាប់នាងឱ្បជាប់ ដាក់អង្គុយលើភ្លៅរបស់ខ្លួន ហើយរំលោភម្តងទៀត«រំលោភពីក្រោយ»។
 
បន្ទាប់ពីកើតហេតុ បងស្រីជនសង្ស័យសុំនាងសម្របសម្រួល តែនាងមិនព្រម ទើបជនសង្ស័យភ័យរត់គេចខ្លួនបាត់តែម្តង។ លុះសមត្ថកិច្ចធ្វើការស៊ើបអង្កេតជាហូរហែ ទើបរកឃើញទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ហើយក៏តាមទៅចាប់ខ្លួនដល់ភ្នំពេញតែម្តង រួចបញ្ជូនជនជាប់សង្ស័យទៅតុលាការ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ តាមនីតិវិធី៕


 

adverise with khmeread