adverise with khmeread Index

ប៉ូលិសខណ្ឌមានជ័យឃាត់មុខសញ្ញា វាយប្លន់យកទ្រព្យសម្បត្តិ

       ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសខណ្ឌមានជ័យឃាត់ខ្លួនកាលពីថ្ងៃទី១៦ធ្នូឆ្នាំ២០១៥ វេលាម៉ោង១និង៣០នាទីរសៀលចំណុចផ្លូវវេងស្រេង ភូមិ ដំណាក់ធំ២  សង្កាត់ ស្ទឹងមានជ័យ បន្ទាប់ពីបានព្រួតវាយយកកាបូបលុយ។
    ប៉ូលិសបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់រួមមាន:១-ឈ្មោះ រ័ត្ន ពិសិដ្ឋ ភេទប្រុសអាយុ ២៧ឆ្នាំ មុខរបរ និង ទីលំនៅមិនពិតប្រាកដ និង ២-ឈ្មោះ ឡូញ បូរី ហៅ ញ៉ាញ់  ភេទប្រុសអាយុ២២ឆ្នាំ មុខរបរ និង ទីលំនៅ មិនពិតប្រាកដ ។
     ប៉ូលិសបន្តថា ជនសង្ស័យបានធ្វើសកម្មភាពវាយយកកាបូបលុយនិងទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ ឌី វ៉ាន់ដា ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅផ្ទះសំណាក់សុវណ្ណគីរី ផ្លូវវេងស្រេង  ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌ មានជ័យ កាលពីថ្ងៃទី១៣ធ្នូឆ្នាំ២០១៥ វេលាម៉ោង០១រំលងអាធ្រាត្រ ចំណុច ផ្លូវវេងស្រេង ភូមិ ដំណាក់ធំ២  សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ខណៈពេលដែលជនរងគ្រោះនិងមិត្តស្រីជិះម៉ូតូកង់បីរកផ្ទះសំណាក់ ។
    ចំណែកបក្សពួកជនសង្ស័យម្នាក់ទៀតឈ្មោះ ឌឿន ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរ និង ទីលំនៅមិនប្រាកដ បានរត់គេចខ្លួនបាត់ ។សម្ភារ:បាត់បង់: កាបូបដៃ១,លុយ៤០០ដុល្លារ,ទូរស័ព្ទដៃ០២គ្រឿងម៉ាកអាយហ្វូន,សាំសុងនិងវត្ថុតាងដកហូតបាន: ដែកជំពុះទង់១ដើម៕

adverise with khmeread

មតិយោបល់