Unnamed

តូប​លក់ដូរ​របស់​អា​ជីវ​ករ​ផ្សារ​ធំ​ស្ទឹងត្រែង​ឆេះ​ទាំងស្រុង​

    ស្ទឹងត្រែង ៖ ភ្លើង​បាន​ឆាបឆេះ​ផ្សារ​ធំ​ស្ទឹងត្រែង នៅ​ទី​រួម​ខេត្តស្ទឹងត្រែង យ៉ាង​សន្ធោសន្ធៅ​កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​៤៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៦ បំផ្លាញ​តូប​លក់ដូរ​របស់​អាជីវ​ករ​អស់​ស្ទើរ​គ្មាន​សល់  ប៉ុន្តែ​មិនបាន​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​ផ្សារ​នោះទេ ហើយក៏​មិនមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។ 

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោម​បទបញ្ជា​របស់​អគ្គស្នងកា​រ គឺ​ខាង​ស្នងការ​ខេត្តក្រចេះ និង​ស្នងការ​ខេត្តរតនគិរី បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ពួកគេ ចេញមក​ជួយ​អន្តរាគមន៍​ផងដែរ ខណៈដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ខេត្តស្ទឹងត្រែង ចំនួន​៣​គ្រឿង​បាន​ប្រើ​អស់ហើយ​។​

    ចំណែក​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ​សមត្ថកិច្ច​សន្និដ្ឋានថា បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​នៅក្នុង​ផ្សារ​។ យ៉ាងណាក៏ដោយ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​កំពុង​សហការ​គ្នា​ដោយ​អា​អិ​ច និង​អា​ប៊ុល ទៅ​កាយ​កាត់​ស្ទាក់ផ្លូវ​កុំ​ឲ្យ​ភ្លើង​ឆេះ​រីក​រាលដាល ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​។ 

     សមត្ថកិច្ច​បញ្ជាក់ថា តូប​លក់ដូរ នៅក្នុង​ផ្សារ​គឺ​ត្រូវ​ឆេះ​បំផ្លាញ​គ្មាន​សល់​ទេ តែ​នៅ​មិនទាន់​ដឹងថា មាន​តូប​ប៉ុន្មាន​នោះឡើយ ប៉ុន្តែ​អាច​គ្រប់គ្រង​កុំ​ឲ្យ​ឆេះ​ដល់ផ្ទះ​ប្រជាពលរដ្ឋ​នៅជាប់​ផ្សារ​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់