បង្ក្រាបទីតាំង «ដាយម៉ិនម៉ាស្សា» ដែលសេវាកម្មមានតម្លៃពី១០០ទៅ៣០០ដុល្លារ

ភ្នំពេញ ៖ ទីតាំងម៉ាស្សាយីហោ «ដាយម៉ិនម៉ាស្សា» ដែលកំពុងផ្សព្វផ្សាយកក្រើកបណ្ដាញសង្គមហ្វេសបុក ជាមួយនឹងអ្នកចាំបម្រើសេវាសុទ្ធតែនារីៗវ័យក្មេង ស្រស់ស្អាត ស្ថិតក្នុងសម្លៀកបំពាក់ស៊ិចស៊ី ជាទីចាប់អារម្មណ៍បំផុតរបស់បុរសៗភាគច្រើន ឥឡូវត្រូវបានសមត្ថកិច្ចចុះបង្ក្រាបហើយ។ 

សមត្ថកិច្ចបានចុះបង្ក្រាបនៅវេលាម៉ោង២និង៤០ នាទីរសៀលថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០នេះ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ  ប៉ូលិសខណ្ឌ នៅចំណុចដាយម៉ិនម៉ាស្សា ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ប្រភពបានបញ្ជាក់ថា ទីតាំងដាយម៉ិនម៉ាស្សា ក៏មានទីតាំងមួយទៀតស្ថិតនៅខណ្ឌចំការមន។ 

ជាលទ្ធផលបឋមសមត្ថកិច្ចបញ្ជាក់ថា អ្នកពាក់ព័ន្ធនៅកន្លែងម៉ាស្សានោះ បានរត់គេចអស់គ្មានសល់ សល់តែមនុស្សនៅចាំផ្ទះប៉ុណ្ណោះ។ យ៉ាងណាក៏ដោយគេនៅមិនទាន់ ទទួលលទ្ធផលរបាយការណ៍សមត្ថកិច្ចនោះនៅឡើយ។ 

យោងតាមសារសន្ទនាតាមទូរស័ព្ទ រវាងភ្ញៀវនិងនារីនៅទីនោះ គឺការម៉ាស្សារបស់គេនេះ មានតម្លៃថ្លៃហួសការស្មាន ដោយសារមាននារីនៅកំដរ ងូតទឹកឱ្យ ថែទាំមិនឱ្យទើសចិត្ត រួមជាមួយសេវាកម្មចម្លែកៗ ដែលជាឋានសួគ៌របស់បុរស។ សេវាកម្មនោះ ក៏មានចែកជាកញ្ចប់ៗ មានខ្លះម៉ាស្សាមួយម៉ោងកន្លះ តម្លៃជាង១០០ដុល្លារ ស្ថិតក្នុងការបញ្ចុះតម្លៃ៦០ភាគរយ ឬ៤០ភាគរយ បើតម្លៃពេញគឺអាចជិត៣០០ដុល្លារឯណោះ៕

adverise with khmeread