តួសៀវឡុងនីហុងកុង អាយុ ៥៤ ឆ្នាំ មើលច្រឡំជាសិស្សវ័យជំទង់

តារាហុងកុងមិនចេះចាស់រូបនេះបានបង្ហាញភាពអស្ចារ្យមិនគួរឱ្យជឿរបស់នាង ក្រោយស្លៀកពាក់ធ្វើជាសិស្សសាលាវិទ្យាល័យនៅអាយុ ៥៤ ឆ្នាំ។

តួសៀវឡុងនី ឈ្មោះ Carman Lee Yeuk-tung និយាយកាលពីថ្ងៃពុធទី២៥វិច្ឆិកាថា នាងក៏ភ្ញាក់ផ្អើលដែរ នៅពេលឃើញខ្លួននាងមើលទៅដូចក្មេងស្រីជំទង់ពេលសាកសម្លៀកបំពាក់សិស្សសាលា។

រូបភាពជាច្រើនបានបង្ហាញតារាស្រីរូបនេះមើលទៅស្រដៀងនាងកាលនៅអាយុ ១៧ ឆ្នាំ ខណៈស្លៀកពាក់ជាសិស្សសាលាសម្រាប់ថតកម្មវិធីទូរទស្សន៍មួយ។

ល្បីខាងរូបសម្រស់មិនចេះចាស់ នាង Lee បានចាប់ផ្តើមប្រឡូកក្នុងការថតវីដេអូកាស្សែតពាណិជ្ជកម្មដំបូងក្នុងឆ្នាំ ១៩៩០ និងបន្ទាប់មកគឺអាជីពតារាភាពយន្ត។ 

តារាហុងកុងនិយាយចិនកាតាំងកម្ពស់ ១៦៨​ សង់ទីម៉ែត្រ ដែលរក្សាសម្រស់ក្មេងវ័យ ៣ ទសវត្សរ៍មកនេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្តងរួចហើយ នៅពេលនាងលាតត្រដាងថា នាងមានអាយុ ៥៤ ឆ្នាំនៅថ្ងៃខួបកំណើតកាលពីខែសីហាកន្លងទៅ៕

 

adverise with khmeread