នេះជាគ្រាមួយបង្ហាញកម្មករសំណង់ខឹងក្រេវក្រោធម្នាក់កំពុងវាយបំផ្លាញផ្ទះពីរខ្នងដែលគាត់បានសាងសង់ ដែលទំនងមកពីជម្លោះថ្លៃឈ្នួល។
វីដេអូ TikTok ដែលអាប់ឡូតជាមួយចំណងជើងថា "ស្ងប់ចិត្ត ថូនី" បានបង្ហាញកម្មកររូបនេះកំពុងវាយបំផ្លាញផ្នែកនៃជញ្ជាំងផ្ទះជាមួយញញួរ ខណៈមិត្តរួមការងារព្យាយាមលួងគាត់ឱ្យត្រជាក់ចិត្ត។
សំឡេងនៅខាងក្រៅកាមេរ៉េ គេអាចស្តាប់ឮបុរសផ្សេងទៀតនិយាយថា "គេអត់បើកលុយឱ្យមែន?" ខណៈកម្មករម្នាក់នោះគិតតែពីដំកម្ទេចជញ្ជាំងផ្ទះ។
បុរសក្នុងវីដេអូគឺពាក់អាវកាក់សំណង់ពណ៌លឿង ដោយមានឈ្មោះក្រុមហ៊ុននៅខេត្ត Essex របស់អង់គ្លេសនៅពីលើ។
គេអាចស្តាប់ឮសាក្សីម្នាក់និយាយថា "ថូនី ស្ងប់អារម្មណ៍ ចុះក្រោមមកសម្លាញ់ តើមានរឿងអីកើតឡើង?"។
បុរសម្នាក់ដែលសំដៅទៅរកកម្មករសំណង់ម្នាក់នោះ បានស្រែកថា "បើមិនចុះមក អញនឹងប្តឹងប៉ូលិសឱ្យចាប់"៕
