adverise with khmeread Blausen 0246 colorectalcancer

សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ពោះវៀនធំ​

​    ​សញ្ញា និង​រោគសញ្ញា​នៃ​ជំងឺមហារីក​ពោះវៀនធំ​អាច​ចែកចេញជា​ពីរ​ប្រភេទ គឺ​មួយ​ហៅថា Local និង Systemic​។​

​    ​* រោគសញ្ញា Local
​    ​រោគសញ្ញា Local គឺជា​បណ្តា​រោគសញ្ញា​ណា​ដែល​ប៉ះពាល់​ដោយផ្ទាល់​លើ​ពោះវៀនធំ​។ ប្រសិនបើ​លោកអ្នក​ជួបប្រទះ​រោគសញ្ញា​ជំងឺមហារីក​ពោះវៀន​ជា​យូរ​មកហើយ​នោះ វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវ​ទៅ​ជួប​ជាមួយ​អ្នកជំនាញ​សុខភាព​។ រោគសញ្ញា Local មាន​ដូចខាងក្រោម​៖

​    ​- ពោះវៀន​ចេះតែ​ប្រែប្រួល (​កម្រើក​)
​    ​- ទល់លាមក​
​    ​- រាគរូស​
​    ​- រាគ​ផង និង​ទល់លាមក​ផង​ក្នុងពេល​តែមួយ​
​    ​- ហូរឈាម​តាម​រន្ធ​គូថ ឬ ឈាម​ក្នុង​លាមក​
​    ​- ហើមពោះ ឈឺចាប់​ក្នុង​ពោះ និង​មិន​ស្រួល​ក្នុង​ពោះ​
​    ​- មាន​អារម្មណ៍​ថា​ពោះវៀន​ពុំ​បញ្ចេញ​កាកសំណល់​ឱ្យអស់​ទាំងស្រុង​
​    ​- លាមក​មាន​លក្ខណៈ​ស្តើង​ជាង​ធម្មតា​

​    ​* រោគសញ្ញា Systemic
​    ​រោគសញ្ញា Systemic គឺជា​រោគសញ្ញា​ដែល​ប៉ះពាល់​រាងកាយ​ទាំងមូល​។ ប្រសិនបើ​លោកអ្នក​ជួបប្រទះ​នឹង​រោគសញ្ញា​បែបនេះ​ជា​យូរ​មកហើយ ឬក៏​ទើបតែ​ជួប​ប៉ុន្មាន​ថ្ងៃ គឺ​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​ជាបន្ទាន់ ដើម្បី​ពិនិត្យមើល​រោគសញ្ញា​។ រោគសញ្ញា Systemic មាន​ដូចខាងក្រោម​៖
​    ​
​    ​- ស្រក​ទម្ងន់​ឥត​ហេតុផល​
​    ​- បាត់​ចំណង់​អាហារ​ឥត​ហេតុផល​
​    ​- ក្អួតចង្អោ​    
​    ​- ស្លេកស្លាំង​
​    ​- កើត​លឿង​
​    ​- ខ្សោយ ឬ​អស់កម្លាំង​ល្ហិតល្ហៃ​៕

adverise with khmeread
ប្រភព៖ ខេន​សឺ​សិន​ធឺ​

អ្នកនឹងចូលចិត្ត

មតិយោបល់