ក្លឹប Chelsea កំពុងចរចាជាមួយតំណាងរបស់កីឡាករ Thiago Silva ជុំវិញការពន្យារកិច្ចសន្យានៅពហុកីឡាដ្ឋាន Stamford Bridge ដល់ឆ្នាំ២០២២។
ក្លឹប Chelsea បានផ្ទេរកីឡាករវ័យ៣៦ឆ្នាំរូបនេះដោយឥតតម្លៃខ្លួនកាលពីរដូវក្តៅបន្ទាប់ពីកីឡាកររូបនេះចប់កិច្ចសន្យាជាមួយក្លឹបយក្សបារាំង PSG ក្រោយពេលប្រកួតចុងក្រោយក្របខណ្ឌ Champions League ។
ក្លឹប Chelsea បានផ្តល់កិច្ចសន្យាលេងមួយឆ្នាំ ប៉ុន្តែមានបំណងចង់ពន្យារកិច្ចសន្យារយៈមួយឆ្នាំបន្ថែមទៀត។
ក្លឹប Chelsea ត្រៀមនឹងប្រើប្រាស់លក្ខខណ្ឌក្នុងកិច្ចសន្យានេះ បន្ទាប់ពីខ្សែការពាររូបនេះធ្វើបានល្អនៅក្នុងរដូវកាលដំបូងឆ្នាំ២០២០-២០២១។
Silva បាននាំមកនូវភាពរឹងមាំនៅតំបន់ការពារដែលពិតជាសំខាន់សម្រាប់តំបន់ការពាររបស់ក្លឹប Chelsea ។
បន្ទាប់ពីបានបង្ហាញមុខ៩លើកនៅគ្រប់ការប្រកួត Silva បានជួយក្រុមនេះឲ្យរកបានជ័យជម្នះ៦លើកនិងស្មើ៣លើក។
Chelsea មើលទៅហាក់ដូចជារបូតគ្រាប់បាល់តិចជាងមុន ស្របពេលអតីតខ្សែការពារក្លឹប PSG រូបនេះបានរារាំង៦លើកដោយជោគជ័យ៕
