ពួក Hackers ជំរិតទារប្រាក់ពី Man Utd មិនដូច្នេះទេនឹងទម្លាយរឿងរសើបរបស់ក្លឹប

ក្លឹបបិសាចក្រហម Manchester United ត្រូវបានពួកឧក្រិដ្ឋជនអ៊ីនធឺណេត ដែលលួចចូលក្នុងប្រព័ន្ធទិន្នន័យរបស់ក្លឹប ជំរិតទារលុយរាប់លានផោន។ នេះយោងតាមវេបសាយ Daily Mail ផ្សាយថ្ងៃសុក្រនេះ។

ក្លឹបបិសាចក្រហមបាននាំមកនូវក្រុមអ្នកជំនាញបច្ចេកទេសដើម្បីទប់ទល់នឹងការវាយប្រហារដែលអាចបង្កជាមហន្តរាយដែលត្រូវបានចាប់ផ្តើមជាងមួយសប្តាហ៍មុន។

ប៉ុន្តែគេដឹងថាពួក Hackers នៅតែមានការគ្រប់គ្រងរួមរបស់ពួកគេបន្ទាប់ពីមជ្ឈមណ្ឌលសន្តិសុខជាតិអ៊ីនធឺណេត (NCSC) នៅយប់ថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា ពួកគេកំពុងជួយក្លឹបដើម្បីដោះស្រាយវិបត្តិនេះ។

ក្លឹបនេះនិយាយថា "NCSC ដឹងអំពីឧបទ្ទវហេតុមួយដែលជះឥទ្ធិពលដល់ក្លឹបបាល់ទាត់ Manchester United ហើយយើងកំពុងធ្វើការជាមួយអង្គការនិងដៃគូដើម្បីស្វែងយល់ពីផលប៉ះពាល់"។

ភាពអាម៉ាស់នៃសន្តិសុខនៅក្លឹបកីឡាដ៏ធំបំផុតមួយរបស់ពិភពលោកត្រូវបានគេជឿជាក់ថាធ្ងន់ធ្ងរជាងការបារម្ភពីដំបូងទៅទៀត។

បណ្ដាញប្រព័ន្ធសុវត្ថិភាពរបស់ក្លឹបនេះត្រូវបានឆ្លងមេរោគកុំព្យូទ័រមួយ ហើយឥឡូវនេះពួកគេប្រឈមមុខនឹងជម្រើសនៃការបង់ប្រាក់ ឬ មិនអ៊ីចឹងនឹងមានហានិភ័យក្នុងការបែកធ្លាយព័ត៌មានរសើបខ្លាំងអំពីក្លឹបនិងតារារបស់ខ្លួនជាសាធារណៈ។

គេមិនច្បាស់ថា ពួកឧក្រិដ្ឋជនអ៊ីនធឺណេតនោះទារលុយប៉ុន្មានពីក្លឹបបិសាចក្រហមនោះទេ តែ NCSC បានទម្លាយឱ្យដឹងថា ក្លឹបមួយរបស់ EFL ធ្លាប់ត្រូវបានបង់ប្រាក់លស់ចំនួន៥លានផោន ដែលជាចំនួនទឹកប្រាក់លស់ច្រើនបំផុតមួយក្នុងក្លឹបបាល់ទាត់របស់លីកនេះ៕


 

adverise with khmeread