អូស្ត្រាលីបណ្តេញទាហានពិសេស ១៣ នាក់ ក្រោយបាញ់សម្លាប់ជនស៊ីវិលអាហ្វហ្គានីស្ថាន

កងកម្លាំងការពារជាតិអូស្ត្រាលី (ADF) បានបញ្ជូនសេចក្តីជូនដំណឹងអំពីការបណ្តេញចេញដល់ទាហានពិសេសចំនួន១៣នាក់ បន្ទាប់ពីមានរបាយការណ៍ស្តីពីការធ្វើឃាតទៅលើជនស៊ីវិល និងអ្នកទោសអាហ្វហ្គានីស្ថានចំនួន ៣៩នាក់។

ពួកគេគឺត្រូវបានសង្ស័យថាជាអ្នកផ្តល់ជំនួយដោយមិនបានចូលរួមក្នុងបទឧក្រិដ្ឋ ឬជាសាក្សីទៅលើការសម្លាប់ ឬមិនមានភាពស្មោះត្រង់ក្នុងការផ្តល់សក្ខីកម្ម។

ពួកគេគឺស្ថិតដាច់ដោយឡែកពីកងទ័ពពិសេសចំនួន ១៩នាក់ដែលអាចប្រឈមនឹងការកាត់ទោសពីបទឃាតកម្មនេះ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី និងមេបញ្ជាការយោធាកំពូល បានចេញមុខសុំទោសចំពោះបញ្ហាមួយនេះ។

អាហ្វហ្គានីស្ថានបានហៅឃាតកម្មនេះជារឿងមិនអាចលើកលែងបាន ប៉ុន្តែបានស្វាគមន៍របាយការណ៍កាលពីសប្តាហ៍មុនថាជាជំហានឆ្ពោះទៅរកយុត្តិធម៌៕
 

adverise with khmeread