adverise with khmeread 1

ក្មេង​ដែល​ស្តាប់​ភាសា​ពីរ​តាំងពី​តូច ដឹងថា​ពេល​ធំ​ឡើង​ពួកគេ​ក្លាយជា​មនុស្ស​បែបណា​ទេ​?

    ​ការរៀនសូត្រ​ភាសា​ទី​ពីរ​តាំងពីក្មេង​ត្រូវគេ​ដឹង​ជា​យូរ​មកហើយ​ថា​អាច​ជំរុញ​ប្រាជ្ញា​ខួរក្បាល​។

​    ​ឥឡូវ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ខួរក្បាល​របស់​ទារក​ដែល​ស្តាប់ឮ​ពីរ​ភាសា​នឹង​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ទ្វេដង​ពីលើ​បញ្ញា​ឆ្លាត​វៃ​ស្រាប់​របស់​ទារក សូម្បី​មុនពេល​ពួកគេ​អាច​និយាយ​ពាក្យ​ទីមួយ​ទៅទៀត​។

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​អះអាងថា ក្មេងៗ​គ្រាន់តែ​ធំ​ដឹងក្តី​ក្នុងផ្ទះ ឬ​ក្នុង​បរិយាកាស​ដែល​ពួកវា​ស្តាប់ឮ​ច្រើនជាង​មួយ​ភាសា​អាច​ជំរុញ​ដល់​សមត្ថភាព​ដោះស្រាយ​ចំណោទបញ្ហា និង​ជំរុញ​ដល់​ការចងចាំ​បានល្អ នៅពេល​ក្មេង​ធំ​ដឹងក្តី​។​

​    ​ការសិក្សា​មុនៗ​បាន​លើកឡើងថា ការនិយាយ​ពីរ​ភាសា​ឬ​ច្រើនជាង​នេះ​តាំងពីក្មេង​វ័យ​នឹង​ជួយ​អភិវឌ្ឍ​កុមារ​ទៅជា​មនុស្ស​ធំ​ដែលមាន​ជំនាញ​ដោះស្រាយ​បញ្ហា​ដ៏​ឆ្លាត​វៃ​។

​    ​ប៉ុន្តែ​ការសិក្សា​ចុងក្រោយ​នេះ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ University of Washington ក្នុង​ទីក្រុង Seattle បាន​រកឃើញថា ខួរក្បាល​ក្មេង​បាន​អភិវឌ្ឍ​នៅពេល​ក្មេង​មាន​អាយុ​ត្រឹម ១១ ខែ​ប៉ុណ្ណោះ ពោលគឺ​នៅពេល​ក្មេង​កំពុង​ចាប់ផ្តើម​ចេះ​និយាយ​។​

​    ​ការពិសោធន៍​មួយ​បាន​រកឃើញថា តំបន់​ខួរក្បាល​ដែល​រ៉ាប់រង​មុខងារ​មួយ​ហៅថា "​មុខងារ​ផ្តាច់មុខ​" ត្រូវបាន​អភិវឌ្ឍ​យ៉ាងខ្លាំង​ចំពោះ​ទារក ដែល​ស្តាប់ឮ​ពីរ​ភាសា​ឡើង​។

​    ​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា មុខងារ​ផ្តាច់មុខ​នេះ​គឺជា​កន្លែង​គ្រប់គ្រង​បញ្ជា​ខួរក្បាល ដែលនាំឱ្យ​ក្មេង​រៀន​ឆាប់​ចេះ ពូកែ​ដោះស្រាយ​ចំណោទបញ្ហា មាន​ជំនាញ​ចងចាំ​បានល្អ និង​ជំនាញ​ផ្សេងៗ​ជាច្រើន​ទៀត​៕

​ប្រភពៈ ដេលី​មែ​ល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់