កសិករឥណ្ឌាប៉ះទង្គិចជាមួយប៉ូលិសក្នុងក្បួនតវ៉ាមួយ

កសិកររាប់ម៉ឺននាក់មកពីរដ្ឋពុនចាបរបស់ឥណ្ឌាកំពុងដើរក្បួនទៅកាន់រដ្ឋធានីដេលីដើម្បីប្រឆាំងនឹងការកែទម្រង់ដែលពួកគេនិយាយថាផ្ទុយនឹងផលប្រយោជន៍របស់ពួកគេ។

កសិករបានរុញរនាំងរបាំងនៅពេលពួកគេឆ្លងកាត់ចូលទៅក្នុងរដ្ឋហារីយ៉ាណា កាលពីថ្ងៃព្រហស្បតិ៍ ដោយមានរូបថត និងវីដេអូបង្ហាញទិដ្ឋភាពរបស់ពួកគេកំពុងប៉ះទង្គិចជាមួយប៉ូលិស។

កម្លាំងសន្តិសុខក្នុងក្រុងដេលីត្រូវបានពង្រឹងយ៉ាងខ្លាំង ហើយសេវាកម្មក្នុងក្រុងត្រូវបានផ្អាក។

រដ្ឋាភិបាលបដិសេធថា កំណែទម្រង់ដែលបើកវិស័យកសិកម្មដល់ក្រុមហ៊ុនឯកជន នឹងធ្វើឱ្យកសិកររងផលប៉ះពាល់។

សមាគមកសិករចំនួនពីរបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយនិយាយថាពួកគេរំពឹងថាកសិករចំនួន ៥ម៉ឺននាក់នឹងទៅដល់ព្រំដែនរដ្ឋដេលីពីរដ្ឋហារីយ៉ាណា។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិយាយថាកាមេរ៉ាដ្រូន ត្រូវបានដាក់ពង្រាយសម្រាប់ការឃ្លាំមើលសន្តិសុខនៅព្រំដែនដេលី-ហារីយ៉ាណា។

បណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងវីដេអូ ដែលបង្ហាញពីប្រជាកសិករឆ្លងកាត់របាំងនៅរដ្ឋហារីយ៉ាណា ទោះបីជាប៉ូលិសព្យាយាមបញ្ឈប់ពួកគេដោយប្រើកាំភ្លើងបាញ់ទឹកក៏ដោយ៕
 

adverise with khmeread