ប៉ូលិសប៉ុស្តិ៍សិត្បូនិងប្រជាការពារឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធរក្សាថ្នាំញៀន

កណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍សិត្បូនិងប្រជាការពារឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង៩ និង១០នាទីនៅចំណុចលើផ្លូវបេតុង ភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ អៃ សាវ៉េត ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរធ្វើសំណង់និង២-ឈ្មោះ សុបិន ឧត្តម្ភ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ 

វត្ថុតាងចាប់យកមានម៉ូតូ១គ្រឿងម៉ាកស្មាសពណ៌ខ្មៅ០៩ពាក់ស្លាកលេខកណ្តាល 1G-6259, ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១កញ្ចប់តូច និងដែកកេះចំនួន១ពណ៌លឿង។

ប៉ូលិសបន្តថា ​មុនពេលកើតហេតុកម្លាំងប៉ូលិសប៉ុស្តិ៍ និងប្រជាការពារបានចេញល្បាតនៅក្នុងភូមិសាស្រ្ត។ ពេលទៅដល់ចំណុចកើតហេតុក៏ប្រទះឃើញជនសង្ស័យកំពុងឈរនៅលើផ្លូវបេតុងនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។

ដោយមានការសង្ស័យប៉ូលិសក៏ឃាត់សួរនាំ ពេលដែលសមត្ថកិច្ចឃាត់ជនសង្ស័យឈ្មោះ សុបិន ឧត្តម្ភ បានបោះកញ្ចប់ថ្នាំសថ្លា១កញ្ចប់តូចចូលទៅក្នុងលូដែលមានរបាំងផ្លូវ។ ​ឃើញដូចនេះសមត្ថកិច្ចប៉ុស្តិ៍ក៏បានឃាត់ជនសង្ស័យទាំង២នាក់យកមកប៉ុស្តិ៍ ដើម្បីសួរនាំនិងបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងមកអធិការដ្ឋានក្រុងតាខ្មៅកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕


         

adverise with khmeread