សមាជិកសភាតៃវ៉ាន់ជះពោះវៀនជ្រូកដាក់គ្នាពេញរដ្ឋសភា ដើម្បីតវ៉ារឿងរដ្ឋាភិបាលអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកពីសហរដ្ឋអាមេរិក

សមាជិកសភាតៃវ៉ាន់កាលពីថ្ងៃសុក្រម្សិលមិញបានធ្វើការតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចរបស់រដ្ឋាភិបាលលើការនាំចូលសាច់ជ្រូកពីសហរដ្ឋអាមេរិក ដោយគប់សរីរាង្គជ្រូកពេញក្នុងរដ្ឋសភា។

ក្រុមអ្នកតាក់តែងច្បាប់មកពីគណបក្សប្រឆាំង គូមីងតាំង (KMT) បានគប់សាច់ជ្រូកពេញបន្ទប់ជជែកដេញដោល ហើយបន្ទាប់មកបានចោលពោះវៀននិងបេះដូងជ្រូកដាក់គូប្រជែងរបស់ពួកគេ។

ឈុតឆាកនេះបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលតៃវ៉ាន់ថ្មីៗនេះបានប្រកាសថាខ្លួននឹងអនុញ្ញាតឱ្យនាំចូលសាច់ជ្រូករបស់សហរដ្ឋអាមេរិកដែលលាយសារធាតុញៀន Ractopamine  ដ៏ចម្រូងចម្រាស ដែលសារធាតុនោះត្រូវបានហាមឃាត់នៅក្នុងប្រទេសជាច្រើននៅលើពិភពលោក។

ការវាយប្រតាយប្រតប់គ្នាពេញសភាមិនមែនជារឿងចម្លែកទេ វាបានក្លាយជាប្រពៃណីមួយទៅហើយនៅក្នុងសភាតៃវ៉ាន់។

កាលពីខែកក្កដា ការវាយតប់គ្នាដ៏ធំបានផ្ទុះឡើងរវាងអ្នកនយោបាយតៃវ៉ាន់ជុំវិញការតែងតាំងប្រធានឃ្លាំមើលរដ្ឋាភិបាលថ្នាក់កំពូលម្នាក់។

ប៉ុន្តែឈុតឆាកកាលពីថ្ងៃសុក្រគឺមានលក្ខណៈថ្មីចែស ពីព្រោះរូបភាពបានបង្ហាញគំនរពោះវៀនសាច់ជ្រូកនិងសរីរាង្គដទៃទៀតនៅលើដីបន្ទាប់ពីសមាជិកសភាបានគប់គ្រឿងក្នុងទាំងនោះដាក់គូប្រជែងរបស់ពួកគេ។

ក្រុមអ្នកតវ៉ាក៏ទាមទារឱ្យលោកនាយករដ្ឋមន្រ្តី Su Tseng-chang ចុះចេញពីតំណែងដែរ ខណៈកាន់ផ្ទាំងខិត្តប័ណ្ណដែលសរសេរថា "ផ្តល់ចំណីដល់ប្រជាជនជាមួយសាច់ជ្រូកមានសារធាតុញៀន" និង "Su Tseng-chang ស៊ីមុនទៅ ពួកខ្ញុំមិនអីទេ"៕

 

adverise with khmeread