ម្តាយភ្នែករវៀសជួយកូនតូចទាន់ពេលវេលា កុំអីត្រូវក្អែកដងរែកដ៏សាហាវខាំស្លាប់

ម្តាយភ្នែករវៀសម្នាក់បានធ្វើការជួយសង្គ្រោះដ៏អស្ចារ្យ នៅពេលគាត់ទាញកូនប្រុសអាយុ ១ ខួបយ៉ាងរហ័សចេញពីផ្លូវរបស់ក្អែកដងរែកដ៏គ្រោះថ្នាក់មួយនៅប្រទេសថៃ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី២៧វិច្ឆិកា។

ក្មេងប្រុសអាយុ១ខួបឈ្មោះ ណុង កំពុងលេងជាមួយឆ្មាជ័រនៅកម្រាលឥដ្ឋនៃបន្ទប់ទទួលភ្ញៀវនៅផ្ទះរបស់ពួកគេនៅផ្លូវឌីនសូក្នុងទីក្រុងបាងកក នៅពេលសត្វអាសិរពិសនេះវារសំដៅមករកក្មេង។

វីដេអូសុវត្ថិភាពបានបង្ហាញការគេចផុតពីគ្រោះថ្នាក់ដ៏ប្រផុតប្រផើយ ដែលបានកើតឡើងកាលពីរសៀលថ្ងៃពុធ និងក្រោយមកបានបង្ហោះលើអនឡាញ។

វីដេអូបង្ហាញក្អែបដងរែកប្រវែង ៣០ សង់ទីម៉ែត្រកំពុងវារលើឥដ្ឋតម្រង់ទៅរកទារកដើម្បីខាំសាច់ខ្ចីរបស់ក្មេង។ 

ពិសក្អែបដងរែកអាចមានគ្រោះថ្នាក់ដល់ក្មេងតូច ពីព្រោះពិសរបស់វាអាចធ្វើឱ្យចង្វាក់បេះដូងក្មេងដើរញាប់ខ្លាំង និងធ្វើឱ្យពិបាកដកដង្ហើម៕

 

adverise with khmeread