ឆ្អែតចិត្តនឹងត្រូវគេចម្អកលេងសើចពេក អ្នកភូមិនៅអូទ្រីសនឹងប្តូរឈ្មោះភូមិពី Fucking ទៅ Fugging វិញនៅឆ្នាំក្រោយ

ប្រជាជននៅក្នុងភូមិមួយក្នុងប្រទេសអូស្រ្តាលីនឹងទទួលបានឈ្មោះថ្មីថា "Fugging" នៅឆ្នាំថ្មីខាងមុខ បន្ទាប់ពីការសើចចម្អកទៅលើផ្លាកសម្គាល់ឈ្មោះភូមិរបស់ពួកគេ ជាពិសេសនៅលើបណ្តាញសង្គម កាន់តែធ្វើឱ្យអ្នកភូមិទ្រាំលែងបាន។

ពួកគេទីបំផុតបានឆ្អែតឆ្អន់នឹងឈ្មោះ Fucking ជាឈ្មោះភូមិបច្ចុប្បន្នរបស់ពួកគេ ដែលអ្នកជំនាញមួយចំនួននិយាយថា ត្រូវបានគេដាក់កាលពីសតវត្សទី១១។

ប៉ុន្មាននាទីពីកិច្ចប្រជុំក្រុមប្រឹក្សាក្រុងដែលបានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ភូមិដែលមានមនុស្សជាង១០០នាក់ ចម្ងាយ៣៥០គីឡូម៉ែត្រពីរដ្ឋធានី Vienna មួយនេះ នឹងដាក់ទៅជាឈ្មោះ Fugging ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១តទៅ។

អ្នកទេសចរនិយាយភាសាអង់គ្លេសជាច្រើនបានបញ្ឈប់ដំណើររបស់ពួកគេដើម្បីផ្តិតរូបភាពជាមួយនឹងស្លាកសញ្ញាសម្គាល់នៅផ្លូវចូលភូមិ ដោយវាមានភាពល្បីល្បាញយ៉ាងខ្លាំងបន្ទាប់ពីពួកគេបានបង្ហោះរូបភាពទាំងនោះចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។

អ្នកខ្លះត្រូវបានគេរាយការណ៍ថា បានលួចផ្លាកសញ្ញាដែលនាំឱ្យអាជ្ញាធរមូលដ្ឋានប្រើបេតុងដែលធន់នឹងចោរកម្មនៅពេលដែលស្លាកចាស់ត្រូវបានជំនួស៕

adverise with khmeread