adverise with khmeread 426feb7b 6173 45ee 9904 bd78c420e529   copy

រថយន្ដ​សាំង​យ៉ុង​២​គ្រឿង​បើក​បុក​គ្នា​ចំ​ផ្លូវ​ស្ងាត់​របួសធ្ងន់​ទាំងសងខាង​

     ព្រះវិហារ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៦២​ចន្លោះ​គីឡូ​ម៉ែត​លេខ​៦២ ​និង​៦៣​បណ្ដាលមកពី​រថយន្ដ​សាំង​យ៉ុង​ពណ៌​ស​បើក​ពី​ជើង​ទៅ​ត្បូង​បាន​រេ​ចង្កូត​ទៅបុក​រថយន្ដ​សាំង​យ៉ុង​ពណ៌​ទឹកប្រាក់​ដែល​បើកបរ​ច្រាសទិស​គ្នា​បាន​បណ្ដាល​ឲ្យ​រថយន្ដ​ទាំង​២​រង​ការខូចខាត​ធ្ងន់​កាលពី​វេលា​ម៉ោង​៤ ​និង​១២​នាទី​ល្ងាច​ថ្ងៃទី​៧​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅជាប់​ផ្លូវ​ចូលទៅ​ព្រៃ​បារាំង​ក្នុងភូមិរំចេក​ ឃុំរមណីយ៍​ ស្រុក​រវៀង ខេត្តព្រះវិហារ។​

      តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​រថយន្ដ​សាំង​យ៉ុង​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ធំ ​2A-1334 បើកបរ​ដោយ​ឈ្មោះ ​គ​ន្ធា ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​ជី​អោក ឃុំ​មណី​យ៍ ស្រុក​រវៀង ខេត្តព្រះវិហារ​ បាន​បើករថយន្ដ​ចេញពីផ្ទះ​ទៅ​ខេត្តព្រះវិហារ​ដោយមាន​អ្នករួមដំណើរ​២​នាក់​ហើយដោយ​ភាពស្រវឹង​ផង​នោះបាន​បើក​យ៉ាង​លឿន​។​

       លុះដល់​ចំណុច​ខាងលើ​ក៏​រេច​ង្កូ​ង​ទៅបុក​រថយន្ដ​សាំង​យ៉ុង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2A-8203​ បើកបរ​ដោយ​ឈ្មោះ​ពៅ ​អាយុ​ប្រហែល​២៣​ឆ្នាំ​មកពី​ខេត្តព្រះវិហារ​ដឹក​អីវ៉ាន់​ចានឆ្នាំង ចំ​ពីមុខ​មួយ​ទំហឹង​បាន​បណ្ដាល​ឲ្យ​រថយន្ដ​ទាំងពីរ​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ ហើយ​ម្ចាស់​រថយន្ដ​ឈ្មោះ​ពៅ​បាន​រងរបួស​បែកក្បាល​និង​ជើងដៃ​ផងដែរ​។​

       ចំណែក​តៃកុង​រថយន្ដ​ពណ៌​ស​ឈ្មោះ​គ​ន្ធា​បាន​រងរបួស​បែកក្បាល​បាក់ជើង​ខាងឆ្វេង​ជាប់​នៅក្នុង​រថយន្ដ​រយៈពេល​ជិត​២​ម៉ោង​ទើប​យកចេញ​បាន​។ ឯ​អ្នករួមដំណើរ​២​នាក់​ទៀត​រងរបួស​ក្បាល​ដូចគ្នា នៅពេលនោះ​ដែល​បាន​បុរស​ចិត្តបុណ្យ​ម្នាក់​ជិះ​រថយន្ដ ​LX300 ​ពណ៌​ស្ករ​បាន​ដឹក​អ្នករបួស​ទាំងនោះ​ទៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ធំ ហើយ​រថយន្ដ​ទាំង​២​ត្រូវបាន​បូលិស​ចរាច​ណ៍​ស្រុក​រវៀង​យកមក​រក្សាទុក​រង់ចាំ​ការដោះស្រាយ​ពេល​ក្រោយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់