ប្រទះឃើញសពបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណអណ្តែតទឹកទន្លេត្រង់ម្តុំផែថ្មី ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ សពបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតលើផ្ទៃទឹកតាមដងទន្លេសាប ត្រង់ម្តុំផែថ្មី កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនិយាយថា សាកសពអណ្តែតទឹកខាងលើនេះ មិនទាន់ស្គាល់អត្តសញ្ញាណទេ ស្លៀកខោខូវប៊ូយជើងវែង ពាក់អាវយឺតពណ៌ផ្កាឈូក អាយុប្រហែលជាង៤០ឆ្នាំ មានសក់វែង និងសាក់នៅផ្នែកខាងក្រោយស្មាបានអណ្តែតពីផ្នែកខាងលើមកទើរនៅចំណុចនេះ។

ប្រជាពលរដ្ឋ បានឱ្យដឹងថា  ពួកគាត់ចុះធ្វើការនៅក្បែរច្រាំងទន្លេផែថ្មី ស្រាប់តែប្រទះឃើញសពអណ្តែតមក ហើយក៏បាននាំគ្នាទាញមកដាក់ក្បែរច្រាំងហើយបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ពិនិត្យសាកសព។

បន្ទាប់មកសមត្ថកិច្ចជំនាញសហការជាមួយមន្ទីរពេទ្យខេត្ត បានពិនិត្យសាកសពបុរសនេះពុំឃើញមានស្លាកស្នាមនៃអំពើឃាតកម្មនោះទេ ហើយធ្វើការសន្និដ្ឋានជាដំបូងថា «សពបុរសនេះគឺស្លាប់ដោយសារលង់ទឹក មិនមែនជាករណីឃាតកម្មទេ»៕

adverise with khmeread