កីឡាករ Joe Rodon នឹងចាប់ផ្តើមជាមួយក្រុមជម្រើសរបស់ក្រុម Spurs ក្នុងជំនួបជាមួយក្រុម Chelsea

        ដោយសារ​កីឡាករ Toby Alderweireld នឹងត្រូវខកខាន​ការ​ប្រកួតព្រោះ​បញ្ហា​របួស​ ចំណែក​កីឡាករ Davinson Sanchez មិនសូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពីគ្រូបង្វឹក​លោក Jose Mourinho នោះ កីឡាករ​វ័យ​ក្មេង​ Joe Rodon នឹង​ត្រូវ​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូងរបស់ Spurs ​នៅពហុកីឡាដ្ឋាន Stamford Bridge នៅ​ថ្ងៃអាទិត្យ​នេះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម Chelsea ។ 

        បើទោះបីជា​គ្មាន​អ្នក​គាំទ្រ វាគួរ​ជា​ពេលវេលាសមស្របសម្រាប់ការ​បង្ហាញមុខ​របស់​ Rodon វ័យ​២៣​ឆ្នាំ​ ដែល​ទើប​នឹង​បាន​បង្ហាញមុខ​ត្រឹម​១០នាទី​ជាមួយក្រុម Spurs ចាប់តាំងពី​ផ្ទេរពីក្លឹប Swansea មកក្នុងតម្លៃ​១១លាន​ផោន​កាល​ពី​ខែ​មុន​ជាមួយនឹង​កិច្ច​សន្យា​លេង​៥​ឆ្នាំ​។

        កិច្ចព្រមព្រៀងផ្ទេរ Rodon កើត​មាន​យឺតពេល​ពេកមិនអាចឲ្យ​ចុះឈ្មោះកីឡាករ​រូបនេះ​ក្នុងក្រុមជម្រើស​របស់​ក្រុម Spurs សម្រាប់ការ​ប្រកួតនៅ​ក្រប​ខណ្ឌ Europa League បាន​ទេ ប៉ុន្តែ​កីឡាករ​រូបនេះ​អាចនឹង​មាន​ឱកាស​សម្រាប់ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​នេះ។

        ដូច្នេះ​ នៅពេល​កីឡាករ Alderweireld អវត្តមាន​ដោយ​សារ​របួស​ អំឡុង​ពេល​ក្រុម Spurs យក​ឈ្នះ​ក្រុម Manchester City ២-០ កាល​ពី​ចុង​សប្តាហ៍​មុន។ Rodon ត្រូវ​បាន​កោះ​ហៅ​មក​ជួយ​ក្រុម​សម្រាប់​ការ​ប្រកួត​នេះ​៕

adverise with khmeread