ក្លឹប Manchester United គឺជាបេក្ខភាពនាំមុខគេក្នុងការចុះកិច្ចព្រមព្រៀងផ្ទេរកីឡាករ Hakan Calhanoglu នៅរដូវក្តៅក្រោយ ស្របពេលដែលខ្សែបម្រើរូបនេះមានឱកាស៩០ភាគរយក្នុងការពាក់អាវក្រុម United សម្រាប់រដូវកាល ២០២១-២២។
ក្លឹប AC Milan មានពេល៧ខែ ដើម្បីសម្រេចកិច្ចព្រមព្រៀងថ្មីដើម្បីផ្ទេរកីឡាករវ័យ២៦ឆ្នាំដែលផ្ទេរពីក្លឹប Bayer Leverkusen កាលពីឆ្នាំ២០១៧រូបនេះ។
Calhanoglu ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមកក្រុមរបស់លោក Ole Gunnar Solskjaer ដែលអាចជាឱកាសដ៏ល្អ ស្របពេលខ្សែបម្រើរូបនេះមានសិទ្ធិចរចាលក្ខខណ្ឌក្នុងការចាកចេញពីពហុកីឡាដ្ឋាន San Siro ចាប់ពីខែមករាទៅ។
ប្រាក់ឈ្នួលរបស់ Calhanoglu គឺជាជំហានបន្ទាប់នៅក្នុងកិច្ចព្រមព្រៀងនេះ ស្រពេលក្លឹប United មានឱកាសច្រើនក្នុងការទទួលបានខ្សែបម្រើរូបនេះ ក្រោយមានការភ្ជាប់កីឡាកររូបនេះទៅនឹងក្លឹប Atletico Madrid និងក្លឹប Inter Milan ផងដែរ។
ខ្សែបម្រើរូបនេះដែលល្បីល្បាញដោយសារតែសមត្ថភាពទាត់បាល់ហ្វ្រីឃីកបានចាប់ផ្តើមលេងទាំង៨ប្រកួតនៅក្របខណ្ឌ Serie A នៅរដូវកាលនេះ ដោយជួយក្រុម AC Milan នាំមុខគេដាច់២ពិន្ទុនៅលើកំពូលតារាងពិន្ទុ ដែលមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយមកដល់ពេលនេះ៕
